ភ្នំពេញ៖ ថ្មីៗនេះ ពិធីក្រុងពាលីនៃការថតភាពយន្តភាគរឿង «អប្សរាមហាអង្គរ» ត្រូវបានទស្សនិកជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេស នេះគឺជាខ្សែភាពយន្តខ្នាតធំ ខណៈសាច់រឿងត្រូវបាននិពន្ធឡើង តាមប្រវត្តិសាស្រ្តខ្មែរ នៃអាណាចក្រដ៏រុងរឿងក្នុងសម័យអង្គរ។

ក្នុងនោះដែរ នៅក្នុងពិធីក្រុងពាលីមួយនេះ ក៏មានការចូលរួមពីសិល្បករជាច្រើន ដែលសុទ្ធសឹងជាតួសម្ដែងល្បីៗ មានប្រជាប្រិយភាព រួមជាមួយនឹងការតុបតែងខ្លួនស្រស់ស្អាត ក្នុងឈុតសម្លៀកបំពាក់បុរាណ តែងលម្អដោយគ្រឿង អលង្កា ដែលបានរចនាឡើងទៅតាមក្បូរក្បាច់នាសម័យនោះ ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ គ្រឿងអលង្កាដែលបានតុបតែងលម្អ សម្រាប់តួអង្គនីមួយៗនៅក្នុងរឿងភាគខ្នាតធំមួយនេះ ក៏ត្រូវបានទស្សនិកជនមើលឃើញពីភាពស្រស់ស្អាត គួរឲ្យគយគន់ ជាមួយនឹងក្បាច់រចនា លំនាំទៅតាមរូបចម្លាក់អប្សរានៅលើប្រាសាទ ដែលជាស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ៕

ប្រភព៖ Meak Koun

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]