ភ្នំពេញ៖ ថ្មីៗនេះ យោងតាមការរាយការណ៍ ពីអធិការដ្ឋាននគរបាលខណ្ឌកំបូល បានបង្ហាញពីការបង្ក្រាបករណីមនុស្សឃា.តគិតទុកជាមុន ឃាត់បានជនល្មើសចំនួន០២នាក់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៦និង០០នាទី ដែលកម្លាំងអធិការនគរបាលខណ្ឌកំបូល បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រិច ស្រុកអង្គស្នួល។
ចំពោះករណីនេះ បានកើតហេតុ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល១៥ និង២៥នាទី នៅចំណុចលើផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ក្រោយកើតហេតុកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ឈានដល់ការបង្ក្រាបជនសង្ស័យបាន ០២នាក់ ក្នុងចំនោមបក្សពួក០៣នាក់។ នៅក្នុងនោះដែរ បានឲ្យដឹងថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជនសង្ស័យទី១ មានឈ្មោះ អី ផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរគ្មាន ស្នាក់នៅ ភូមិសំរោង ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ទី២ មានឈ្មោះ មុំ សុម៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិសំរោង ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ទី ៣ មានឈ្មោះ ហីម ស៊ូល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កម្មកររោងចក្រជីជីហ្វេសិន (គេចខ្លួន)
ដែលករណីមួយនេះ បានបណ្ដាលឲ្យជនរងគ្រោះ ឈ្មោះ ពុំ ឆេងលីម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ត្រូវបានជនល្មើស កា.ប់បណ្តាលឲ្យ របួ.សធ្ងន់ត្រង់កញ្ចឹងករ ខាងក្រោយ ដេរចំនួន៥៥ថ្នេរ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ (បច្ចុប្បន្ន ជនរងគ្រោះនៅសម្រាកពេទ្យនៅឡើយ) ហើយមូលហេតុដែលបានកើតឡើង គឺដោយសារតែ ជនរងគ្រោះញ៉ែប៉ះចំលើស្រីស្នេហ៍របស់ឈ្មោះ ហីម ស៊ូល ទើបឈ្មោះ ស៊ូល ទូរស័ព្ទហៅជនសង្ស័យទាំងពីរនាក់ខាងលើ ឲ្យមកកា.ប់ជនរងគ្រោះតែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌកំបូល
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]