ភ្នំពេញ៖ មានរឿងនឹកស្មានមិនដល់ ទាំងកណ្តាលថ្ងៃ ទាក់ទិនទៅនឹង អនិកជនខ្មែរអាមេរិក វ័យ៦៨ឆ្នាំ បានយកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធ ចោលកូន២នាក់ រួចជិះម៉ូតូគេចខ្លួនបាត់ នេះបើតាមការចេញផ្សាយរបស់ Fresh News។
រឿងរ៉ាវ ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្ថិតក្នុងបុរី KC ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដោយតាមប្រភពដដែល ជនរងគ្រោះដែលត្រូវប្ដីយកខ្សែភ្លើងឆក់បណ្ដាលឲ្យស្លាប់នេះ ឈ្មោះ កែវ ស្រីមុំ អាយុ៣៨ឆ្នាំ ខណៈជនសង្ស័យជាប្ដីឈ្មោះ មូល ណេត អាយុ៦៨ឆ្នាំ ជាអនិកជនខ្មែរអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះតាមសាក្សីរបស់ម្ដាយជនរងគ្រោះ ដើមឡើយបានលឺសម្លេង ឈ្លោះប្រកែកគ្នារវាងជនរងគ្រោះ និងប្ដី លុះមួយសន្ទុះក្រោយមកបុរសជាប្ដីចាក់សោរចេញក្រៅ រួចជិះម៉ូតូទៅបាត់។ ក្រោយមកក្មួយរបស់ជនរងគ្រោះ ប្រទះដេកនៅក្នុងបន្ទប់ទឹក ប៉ុន្ដែស្មានតែសន្លប់ក៏លើកមកដាក់លើសាឡង់ ទើបដឹងថាស្លាប់ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ យ៉ាងណាមិញ សម្រាប់មូលហេតុ ដែលនាំឲ្យមានអំពើឃាតកម្មនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេ៕
ប្រភព៖ Fresh News
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]