ភ្នំពេញ៖ លោក ពេជ្រ ចិត្រា ជាផលិតករកម្មវិធី «គូព្រេងព្រឹទ្ធ ឬ The Priceless Memories» ដែលបច្ចុប្បន្នជាស្ថាបនិកក្រុមហ៊ុន ដាវីត្រា គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា៖ កោះស្លាកែតស្ទូឌីយោ (Koh Slaket Studios) សណ្ឋាគារប៊ូទិកកំពតរីវើអុីន(Kampot RiverInn Boutique Hotel) ហាងកាហ្វេដឺហ្សរ (The Shore Café) ផលិតកម្មចំរៀងដាវីត្រា មេឌៀរ (Davitra Media) នាំចូលផ្ដាច់មុខស្រាក្រហមផេនវ៉ាញ(PengWine) និងជាទូតសុច្ឆន្ទៈអាហារបំប៉ន ហ្សែលវី (Zell-V) ផងដែរ។ ហើយកម្មវិធី «គូព្រេងព្រឹទ្ធ ឬ The Priceless Memories» នាំមកជូនដោយក្រុមហ៊ុន ឆ្នោតមហាសំណាង ប្រតិបត្តិករឆ្នោត ផ្សងសំណាងស្របច្បាប់ឈានមុខគេនៅកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ពេជ្រ ចិត្រា បានលើកឡើងថា៖
លោក ពេជ្រ ចិត្រា គូសបញ្ចាក់បន្ថែមទៀតថា ក្នុងកម្មវិធី «គូព្រេងព្រឹទ្ធនេះ» គូស្វាមីភរិយាត្រូវបានគណៈកម្មការរៀបចំកម្មវិធីផ្ដល់ជូនកាដូឥតគិតថ្លៃមួយកញ្ចប់ សម្រាប់ធ្វើដំណើរកំសាន្តសប្បាយៗជាលក្ខណៈ វី អាយ ភី (VIP) ចំនួន ៣យប់ ៤ថ្ងៃ ដែលជាវគ្គមួយក្នុងកម្មវិធីគូព្រេងព្រឹទ្ធ។ ជាលទ្ធផលបន្ទាប់ពីដំណើរកំសាន្តរយៈពេល ៣យប់ ៤ថ្ងៃនេះ គូស្វាមីភរិយាដែលបានចូលរួមក្នុងដំណើរកំសាន្តនេះ បានទទួលនូវដំណោះស្រាយដ៏ជ្រះស្រឡះរាល់ចំណុចខ្វះខាតមួយចំនួន និងជម្រះនូវមន្ទឹលសង្ស័យបង្កប់ទុក ដែលគូស្វាមីភរិយាទាំងសងខាងមិនបានមើលឃើញក្នុងជីវិតអាពាហ៍ពិពាហ៍ជាយូរមកហើយ។
សម្រាប់កម្មវិធីនេះ គូស្វាមីភរិយានីមួយៗមានឱកាសក្នុងការរៀនសូត្រពីចំណុចល្អនិងពិសេសៗ ពីគូស្វាមីភរិយាដទៃផ្សេងទៀត ដើម្បីមកបំពេញបន្ថែមនូវចំណុះខ្វះខាតរបស់ពួកគាត់។ សរុបជារួម ដំណើរកំសាន្តគូព្រេងព្រឹទ្ធនេះ បានបង្កើតនូវអនុស្សាវរីយ៍រួមគ្នាបន្ថែមជាច្រើនដែលនាំឲ្យគូស្វាមីភរិយារបស់គាត់កាន់តែស្រលាញ់គ្នាផ្អែមល្ហែម ស្និទ្ធស្នាលជាងមុន ចេះលើកលែងនិងទទួលស្គាល់នូវកំហុស ហ៊ាននិយាយពាក្យសុំទោស មិនចង់ឈ្នះចាញ់គ្នា ចេះអត់ធ្មត់កាន់តែខ្លាំង ហ៊ាននិយាយពាក្យថាស្រលាញ់ និងហ៊ានបញ្ចេញក្ដីស្រលាញ់ពិតពីបេះដូង ដោយគ្មានចិត្តស្ទាក់ស្ទើរ។
តាមរយៈការចូលរួមក្នុងកម្មវិធី «គូព្រេងព្រឹទ្ធ ឬ The Priceless Memories» គូស្វាមីភរិយាក៏ទទួលបាននូវបទពិសោធន៍ថ្មីៗ ដែលក្នុងនោះគណៈកម្មការនៃកម្មវិធី «គូព្រេងព្រឹទ្ធ ឬ The Priceless Memories» បានរៀបចំឲ្យគូស្វាមីភរិយាអញ្ជើញចូលថតចម្រៀងឆ្លងឆ្លើយក្នុងស្ទូឌីយោលំដាប់ពិភពលោក ព្រមទាំងបានថតរូប និងវីដេអូក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរជាគូដូចជាថ្ងៃរៀបមង្គលការម្ដងទៀត។ អ្វីដែលកាន់តែពិសេសទៀតនោះគឺ គូស្វាមីភរិយាគំរូ នឹងទទួលបានឯកសារជាវីដេអូអំពីសំនៀងដើមពិតៗ វោហាសព្ទ័ និងរូបភាពកាយវិការ ដើម្បីរក្សាទុកសម្រាប់ជាចំណងដៃនៃជីវិតអាពាហ៍ពិពាហ៍ និងជាឯកសាររក្សាទុកមើលកំសាន្ត។
ស្របជាមួយគ្នានោះដែរ មួយជ្រុងទៀតនៃ «គូព្រេងព្រឹទ្ធ ឬ The Priceless Memories» គឺដេីម្បីចូលរួមចំណែកជួយជំរុញ និងធ្វើការផ្សព្វផ្សាយវិស័យទេសចរណ៍ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិឲ្យបានស្គាល់ពីវប្បធម៌ប្រពៃណី ទំនៀមទំលាប់របស់ប្រជាជនខ្មែរ និងតំបន់ទេសចរណ៍នានាៗក្នុងប្រទេសកម្ពុជា៕
លក្ខខណ្ឌចូលរួម៖
⁃ គូស្វាមីភរិយាបានរួមរស់ជាមួយគ្នាលើសពី១០ឆ្នាំ
⁃ គូស្វាមីភរិយាមានអាយុចាប់ពី៣៥ ឆ្នាំឡើង
⁃ ហ៊ានបញ្ចេញរូបថត វីដេអូ និងសកម្មភាពពិតៗរវាងប្ដីប្រពន្ធក្នុងទីសាធារណៈ
ក្នុងសង្គមនិងលើបណ្ដាញសង្គមនានា។
កម្មវិធី «គូព្រេងព្រឹទ្ធ The Priceless Memories» ទាំងមូលនឹងមានផ្សាយតាមរយៈបណ្តាញសង្គម Facebook YouTube Tiktok ដែលមានគណនីឈ្មោះ Kou Preng Pret៕
សូមរីករាយទស្សនាវីដេអូតាមរយៈលីងនេះ៖ https://fb.watch/iVcmNff2fe/?mibextid=RUbZ1f
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]