ភ្នំពេញ៖ បវរកញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី កំពុងតែល្បីឈ្មោះខ្លាំងទាំងក្នុង និងក្រៅស្រុក កំពុងហាក់ត្រូវប៉ាន់ខ្លាំងៗ ដែលត្រឹមរយៈពេលខ្លីនាងបង្ហាញវត្តមានក្នុងរឿងភាគរបស់ប៉ុស្តិ៍ទូរទស្សន៍ ហង្សមាស HDTV ដល់ទៅ ៣រឿង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Miss Grand International លំដាប់រងទី៥ រូបនេះ បានបង្ហាញវត្តមានក្នងរឿង «ប្រពន្ធចិត្តព្រះ» ដែលទើបនឹងបញ្ចប់ទៅថ្មីៗ រឿង «អប្សរាមហាអង្គរ» ដែលទើបធ្វើពីធីក្រុងពាលីហើយនឹងចាប់ផ្តើមថតឆាប់ៗនេះ និងរឿងចុងក្រោយមួយទៀតគឺរឿង «បញ្ញើហង្ស» ដែលនឹងចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះតែម្តង។

តាមរយៈរូបផុសស្ទើ និងឃ្លីបខ្លីរបស់រឿង «បញ្ញើហង្ស» ដែលទើបនឹងចេញថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងត្រូវដើរជាតួកាចឆ្នាសឆ្នើម ដែលមើលទៅគឺថាហិរមិនធម្មតាឡើយ។

រឿង «បញ្ញើហង្ស» នឹងចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7-8យប់ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]