ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងពន្លកថ្មីលោក ថុល សុភិទិ ទើបតែបញ្ចប់ការប្រកួតក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ហើយរូបលោកក៏ជាប់ជុំ៤រូបចុងក្រោយនៃវគ្គផ្ដាច់ព្រ័ត្រផងដែរ។ ដោយបច្ចុប្បន្ន តារារូបនេះក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស និងបានចេញបទចម្រៀងជាបន្តបន្ទាប់ផងដែរ។ 

លើសពីនេះទៅទៀត ក្រោយបង្ហាញមុខលើវិថីសិល្បៈមួយរយៈ គេឃើញថាតារាប្រុសសម្បូរមន្តស្នេហ៍រូបនេះ រឹតតែទទួលបានប្រជាប្រិយភាពខ្លាំងជាងមុន។ ជាពិសេស បច្ចុប្បន្នមានភាពមមាញឹកនឹងការងារច្រៀងតាមកម្មវិធី ឬការប្រគុំតន្ត្រីផ្សេងៗជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើងាកមើលជីវិតឯកជនវិញ ថ្មីៗនេះលោក ថុល សុភិទិ កំពុងធ្វើឲ្យហ្វេនលួចច្រណែន ខណៈលោកចំណាយលុយជាច្រើន ទិញកាដូជូនគូស្នេហ៍ខ្លួនយ៉ាងច្រើនដូច្នេះ។ ហើយក្រោយជូនកាដូគូស្នេហ៍រួច រូបលោកបានចំណាយលុយបន្ថែម ដើម្បីទិញរបស់ប្រើប្រាស់ផ្ទាល់ខ្លួន ដោយគេឃើញតារារូបនេះយួរអ៊ីវ៉ាន់យ៉ាងច្រើនថង់តែម្ដង បើគិតជាទឹកលុយមិនតិចនោះទេ៕ 

សូមទស្សនារូបភាពខាងក្រោម៖

លោក ថុល សុភិទិ
លោក ថុល សុភិទិ
លោក ថុល សុភិទិ និងគូស្នេហ៍ 
លោក ថុល សុភិទិ
លោក ថុល សុភិទិ
លោក ថុល សុភិទិ
លោក ថុល សុភិទិ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]