ចិន៖ ថ្មីៗនេះ ស្រាប់តែលេចឮដំណឹងដ៏គួរឲ្យចាប់អារម្មណ៍ ពីគូស្វាមីភរិយាមួយគូនៅប្រទេសចិន នៅពេលដែលបានដឹងថា ពួកគេទាំងពីរកំពុងតែ បានបោ.កប្រាស់គ្នាទៅវិញទៅមក និងជារឿងដ៏មិននឹកស្មានដល់បំផុត។

ហេតុការណ៍មួយនេះបានកើតឡើងនៅទីក្រុង Xi An នៅពេលដែលបុរសម្នាក់ដែលទើបតែត្រឡប់មកពីធ្វើការនៅកន្លែងមួយផ្សេងទៀត និងបានជួលសណ្ឋាគារមួយនៅជិតស្ថានីយ៍រថភ្លើង ដោយលោកមិនចង់បង្ភភាពរញ៉េរញៃដល់គ្រួសាររបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែនៅ​ឯ​សណ្ឋាគារ ពេល​បុរស​នោះ​រៀប​នឹង​ចូល​គេង ក៏​បាន​សម្គាល់​ឃើញ​មាន​ក្រដាស​មួយ​ និងបាន​ដឹង​ថា​វា​ជា​ការ​ហៅ​ទូរស័ព្ទ​ពី​ស្រី​ពេ.ស្យា ដោយ​មាន​រូបភាព​សិ.ចស៊ី ព្រមទាំង​លេខ​ទំនាក់ទំនង​របស់​នាង​ ធ្វើឲ្យបុរសរូបនេះមាន​ចំណង់​ផ្លូវភេទ ហើយ​បាន​ទាក់ទង​ទៅ​លេខនោះ ហើយ​មិន​យូរ​ប៉ុន្មាន​ នារីបម្រើសេវាកម្មនេះ ​ក៏​បានមកដល់បន្ទប់។

តែពេល ស្ត្រី​នោះ​បាន​ចូល​មក ​ដោះ​អាវ​ក្រៅ និង​របាំង​មុខ ហើយបានឃើញ​បុរស​នោះ​ ក៏​យក​អាវ​មក​ពាក់​វិញ ហើយ​ព្យាយាម​រត់​ចេញ​ទាំង​ប្រញាប់ប្រញាល់ ខាងបុរស​ក៏បានព្យាយាម​បញ្ឈប់​ស្ត្រី​នោះ ក្រោយពេលដែល ​ងាក​មក​មើលមុខ ​បុរស​នោះ ក៏​ទើប​ដឹង​ថា ​ស្ត្រី​បម្រើសេវាកម្ម គឺពិត​ជា​ប្រពន្ធ​របស់លោក ពិតមែន ខណៈស្ត្រី​រងគ្រោះ​ក៏បានស្រែក​ហៅ​ឲ្យ​ជួយ​ និងប្រាប់​អ្នក​នៅ​សណ្ឋាគារ រហូតដល់បុគ្គលិកបាន​ទាក់ទង​ទៅប៉ូលិស​ភ្លាមៗ ហើយភាគី​ទាំង​ពីរ​ ក៏ត្រូវ​បាន​នាំ​មក​កាន់​ប៉ុស្តិ៍​ប៉ូលិស៕

ប្រភព៖ World Of Buzz

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]