ហុងកុង៖ ថ្មីៗនេះ យោងតាម កាសែត HK01 បានចុះផ្សាយពី រូបភាពចុងក្រោយរបស់តារាម៉ូដែលស្រី Abby Choi មុនពេល ដែលនាងត្រូវបានគេសម្លា.ប់យ៉ាងឃោ.រ.ឃៅ ដោយតាមរយៈព័ត៌មានរបស់ប៉ូលីស ដែលទទួលបានពី CCTV និងសាក្សី បានឱ្យដឹងថា នៅវេលាម៉ោង ២ រសៀល កាលពីថ្ងៃទី ២១ ខែកុម្ភៈ ដោយតារាស្រីរូបនេះ បានបង្ហាញខ្លួននៅក្នុងភូមិគ្រឹះដ៏ប្រណីត Kadoorie Hill ដោយស្លៀកសម្លៀកបំពាក់ពណ៌ស និងកាន់កាបូបជាច្រើន។

មិនត្រឹមតែប៉ុណ្ណោះ តារាស្រី Abby Choi ក៏បានជជែកជាមួយមិត្តម្នាក់ តាមរយៈកម្មវិធីទំនាក់ទំនង ហើយ បន្ទាប់ពីប្រហែលប្រមាណ ១៥ នាទី ក្រោយ Abby Choi ក៏បានចូលទៅក្នុងឡាន ដែលបើកបរដោយអ្នកបើកបរឯកជនម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាបងប្រុសរបស់អតីតស្វាមីរបស់នាងផងដែរ។ បន្ទាប់ពីនោះ Abby Choi ក៏បានទៅសាលារៀន ដើម្បីយកកូនស្រីរបស់នាង និងបានត្រឡប់​ទៅ​ភូមិ Longwei ក្រុង Taipo ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅវេលាម៉ោង១៥និង១២នាទី ថ្ងៃដដែល រថយន្ត៧កៅអី ពណ៌ស ២គ្រឿង បើកចូលភូមិ LongWei ហើយបត់ឆ្វេងត្រង់ផ្លូវប្រសព្វ ដែលនៅក្នុង​ចំណោម​រថយន្ត​ទាំង​ពីរ​នោះ មាន​មួយ​គ្រឿង​មាន​ស្លាក​លេខ​ក្នុងស្រុក ហើយ​គេ​សង្ស័យ​ថា Abby Choi ក៏នៅ​ក្នុង​រថយន្ត​ពេល​នោះ។ ហើយចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ ដែលមាន​ស្លាក​លេខ​ដូច​រថយន្ត​ ដែល​ប៉ូលិស​រក​ឃើញ​នៅ​ខាង​ក្រៅ​ផ្ទះ​ក្នុង​ភូមិ​នោះ គឺជា​កន្លែង​សា.កស.ព​របស់​តារា​ម៉ូ​ដែល​ស្រីរូបនេះ។ 

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធផ្សព្វផ្សាយហុងកុងបានរាយការណ៍ពី សាកស.ពរបស់តារាម៉ូដែល Abby Choi ត្រូវបានរកឃើញនៅផ្ទះមួយ ក្នុងភូមិ Longwei ក្រុង Taipo (ហុងកុង) កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ដែលឃា.ត.ករ​បាន​បំបែ.ក.​សាក.ស.ព​ជន​រង​គ្រោះ​ជា​ដុំៗ ហើយ​ដាក់​ក្នុង​ទូទឹកកក។ ហើយបន្ទាប់មក ខាងប៉ូលីសក៏បានចាប់ខ្លួនសមាជិកគ្រួសារអតីតស្វាមីរបស់ Abby Choi រួមទាំងឪពុកម្តាយ និងប្អូនថ្លៃរបស់នាង ខណៈដែលអតីត​ស្វាមី​របស់ Abby Choi លោក Alex Kwong ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរនោះ បន្ទាប់​ពី​ព្យាយាម​គេច​ចេញ​ពី​ដីកា​ចាប់​ខ្លួន និង​ប្រឆាំង​នឹង​ប៉ូលិស៕

ប្រភព៖ Zingnews 

សូមទស្សនារូបភាពខាងក្រោម៖ 

Abby Choi
Abby Choi
Abby Choi
រូប Abby Choi មុនស្លា.ប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]