បរទេស៖ ថ្មីៗនេះ តារាស្រី Kylie Jenner ដែលជាម្ចាស់ប៊្រេនគ្រឿងសម្អាងដ៏ល្បី បានកំពុងរងការ​វាយបកត្រឡប់មក​វិញ​ពីអ្នកលេងអ៊ិនធើណេត ចំពោះរឿងដែល ​នាង​បាន​ចំអក​ឱ្យ តារាចម្រៀងស្រី Selena Gomez

តែទោះជាយ៉ាងណា តារាស្រីវ័យ២៥ឆ្នាំ Kylie Jenner ក៏បានបដិសេធថា នាងមិនបានចំអក ទៅលើតារាចម្រៀង Selena នោះទេ បន្ទាប់ពីមានការចោទប្រកាន់ នាងថាបានចំអកចំពោះចិញ្ចើមរបស់ Selena ខណៈដែលអ្នកម្ដាយកូន២ រូបនេះបានបញ្ចេញមតិ ឆ្លើយតមនៅខាងក្រោមវីដេអូបង្ហោះដោយអ្នកប្រើប្រាស់ @devotedly.yours ដោយបានសរសេរថា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kylie

គួររំឮកផងដែរថា ការអត្ថាធិប្បាយនេះ បានកើតឡើងបន្ទាប់ពី Kylie បានចែករំលែកវីដេអូ នៅលើInstagram និងរូបភាពនៃចិញ្ចើមរបស់នាង ខណៈពេលដែលបាននិយាយថា «ចៃដន្យរោមចិញ្ចើមរបស់នាងច្រើនពេក» រហូតដល់អ្នក​ខ្លះ​ យក​រឿង​នេះ​ថា ​ជា​ការ​ប៉ុនប៉ង​ចំអក​ឲ្យ Gomez ផងដែរ។

បច្ចុប្បន្នរឿងរ៉ាវរបស់អ្នកទាំងពីរ កំពុងក្តៅគគុកយ៉ាងខ្លាំង រហូតមានគេប្រឆាំង និងនាំគ្នាប្រកាសថាឈប់ប្រេីគ្រឿងសម្អាងKylie ទៀត ចំណែកឯ អត្រាអ្នកfollower របស់Kylie ក៏ធ្លាក់ចុះជាលំដាប់ បេីគិតមកទល់ម៉ោងនេះ៕

ប្រភព៖ People

សូមទស្សនារូបភាពខាងក្រោម៖ 

Kylie
Kylie
Selena
Selena
Selena
Kylie និង Selena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]