ភ្នំពេញ៖ ទីបំផុត បុរសអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិកម្នាក់ ដែលមានឈ្មោះថា មូល ណេត អាយុ៦៣ឆ្នាំ ដែលជាត្រូវជាស្វាមីជនរងគ្រោះ បន្ទាប់ពីធ្វើសកម្មភាព ជិះយន្តហោះមក សម្លា.ប់ប្រពន្ធដល់ក្នុងផ្ទះ នៅខណ្ឌពោធិ៍សែនជ័យ រួចប៉ុនប៉ងរត់គេចខ្លួន ទៅប្រទេសទីបីវិញនោះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលកម្ពុជា សហការជាមួយអាជ្ញាធរនៃប្រទេសថៃ ចាប់ខ្លួនបានហើយ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រោយពីកើតមានអំពើឃា.តកម្ម ស្វាមីជាអាណិកជនខ្មែរ និងជាជនដៃដល់សម្លា.ប់ប្រពន្ធ រួចប៉ុនប៉ងរត់គេចខ្លួននោះ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងនគរបាលជាតិ បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចជំនាញនគរបាលក្រសួងមហាផ្ទៃ ឲ្យស្វែងរកចាប់ខ្លួន ជនដៃដល់ជាឃា.តកររូបនេះឲ្យបាន បើទោះបីជាជននោះរត់ទៅដល់ទីណាក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ កម្លាំងសមត្ថកិច្ចនគរបាលកម្ពុជា បានទៅសហការជាមួយអាជ្ញាធរថៃ តាមចាប់ខ្លួនជនដៃដល់នៅកណ្តាលទីក្រុងបាងកក និងបានបញ្ជូនមកកម្ពុជាវិញផងដែរ។ កងកម្លាំងសមត្ថកិច្ចនគរបាល នាយកដ្ឋានអន្តោប្រវេស ដែលហៅថា «ប៉ូលិសអាំតែប៉ូល» និងនគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បាននាំឃា.តករមកភ្នំពេញ ទាំងយប់ រហូតម៉ោង១ ពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ទើបមកដល់។ ហើយជនសង្ស័យ ក៏បានឃុំខ្លួនទុកនៅនាយកដ្ឋានអន្តោប្រវេសមួយយប់ លុះព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ បានប្រគល់ឲ្យទៅនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនឃា.តករទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ Kohsantepheap, Petpet Media
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]