ហុងកុង៖ ថ្មីៗនេះ យោងតាមសារព៍ត៌មាន HK01 បានរាយការណ៍ថា ប៉ូលីសហុងកុង បានចាប់ខ្លួនស្ត្រីម្នាក់ទៀតដែលពាក់ព័ន្ធនឹងករណី ចាប់ជំ.រិ.ត ស.ម្លា.ប់ និងបំ.បែ.កសា.កស.ពតារាម៉ូដែលស្រី Abby Choi

ក្នុងនោះដែរ បានឲ្យដឹងថា ជនសង្ស័យ​អាយុ​៤៧​ឆ្នាំរូបនេះ គឺជាស្រី​កំណាន់​របស់​ឪពុកក្មេក​ ជនរងគ្រោះ​ ដែលក្រោយ​ពី ​មាន​ករណី​នេះ​កើត​ឡើង ស្ត្រី​រូប​នេះ ក៏ត្រូវ​បាន​ចាប់​ខ្លួន នៅក្នុងករណីពី​អតីត​ឪពុក​ក្មេក​របស់ Abby Choi ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ការ​ចាប់​ខ្លួន​នេះ​ ត្រូវបានធ្វើ​ឡើង​ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ នៅ​ក្នុង​ទីក្រុង Tsim Sha Tsui (ហុងកុង) ខណៈដែលស្ត្រី​រូប​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ដើម្បី​ធ្វើការ​ស៊ើបអង្កេត ។

គួររំឮកផងដែរថា តារាម៉ូដែលស្រី Abby Choi បានបាត់ខ្លួនកាលពីថ្ងៃទី ២១ ខែកុម្ភៈ ខណៈពេលដែល នាងកំពុងធ្វើដំណើរទៅទទួលកូនពីសាលារៀន ហើយនៅ​ថ្ងៃ​ទី​២២ កុម្ភៈ ប៉ូលិស​ស្រាប់តែបាន​ចេញ​សេចក្តី​ជូន​ដំណឹង ​ស្វែង​រក​អ្នក​បាត់​ខ្លួន ​នៅ​ទូទាំង​តំបន់​ពិសេស រហូតដល់ថ្ងៃទី ២៤ ខែកុម្ភៈ សា.ក.ស.ពមិនពេញលេញរបស់តារាម៉ូដែល Abby Choi ត្រូវបានរកឃើញនៅទីក្រុង Tai Po (ហុងកុង)៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Abby Choi
Abby Choi
Abby Choi
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]