ភ្នំពេញ៖ ថ្មីៗនេះ ស្រាប់តែមានរឿងរន្ធត់ ចំពោះមហាជន ព្រមទាំងអ្នកលេងបណ្ដាញសង្គមជាច្រើន ក្រោយពីបានជ្រាបរឿង ពីអតីតនិស្សិត និងជាសិល្បករមួយរូប ដែលបានគិតខ្លីរហូតសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង។

ក្នុងនោះដែរ អតីតនិស្សិតរូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា ផេង ចាន់តារា ភេទប្រុស អាយុ៣១ឆ្នាំ ខណៈជួបនឹងសម្ពាធផ្លូវចិត្ត ព្រមទាំងមានបញ្ហាលុយកាក់ បានធ្វើឲ្យរូបលោក បានគិតខ្លី ចង.ក. បញ្ចប់ជីវិត បង្កជាភាពភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ និង ១៥នាទីព្រឹក ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងហេតុនេះ បានកើតឡើងស្ថិតនៅត្រង់ចំណុចផ្ទះលេខ TR.9.31 ក្នុងបន្ទប់ជាន់ទី២ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ យ៉ាងណាមិញ នេះគឺជារឿងដ៏គួរសោកស្ដាយមួយ ចំពោះរូបលោក និងគ្រួសារ រហូតដល់មានការផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ពីមហាជនជាច្រើន ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

អតីតនិស្សិត
អតីតនិស្សិត
អតីតនិស្សិត
អតីតនិស្សិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]