ភ្នំពេញ៖ កាលពីថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ2023 កន្លងទៅនេះ ក្រុមហ៊ុន ដ្រេហ្គន លេន អិនវេសម៉ិន ឯ.ក បានប្រារព្ធ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ដៃគូយុទ្ធសាស្ត្ររវាង បុរី Dragon Land 598 និង CBRE Cambodia គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់នេះផងដែរ គឺដើម្បីពង្រីកវិសាលភាពរួមផលិតផល សេវាកម្ម និងកិច្ចសហប្រត្តិការរវាង បុរី Dragon Land 598 និង CBRE Cambodia។

មួយវិញទៀតសោត កិច្ចប្រតិបត្តិការយោគយល់នេះក៏ក្នុងបំណង ដើម្បីអភិវឌ្ឍន៍ការរស់នៅ និងគ្រប់គ្រងប្រកបទៅដោយស្តង់ដាររស់នៅខ្ពស់បែបស៊ីវីល័យ និងទាន់សម័យបំផុតក្នុងប្រទេសកម្ពុជា។

គម្រោង បុរី Dragon Land 598 ជាសហគមន៍រស់នៅដ៏ឥតខ្ចោះដែលមានវីឡាប្រណិតចំនួន 81 វីឡា និង សបហោស៍ចំនួន 22 និងការចាប់ផ្តើមនូវគម្រោងថ្មី ដែលជាគម្រោងទី2 ក្នុងការវិនិយោគនៅលើអគារស្នាក់នៅ ខុនដូ (Condo) ចំនួន5អគារ អគារការិយាល័យ (Office Tower) អគារ និងផ្សារទំនើបមួយផងដែរ។
ហើយសម្រាប់គម្រោងទី2នេះ គឺត្រូវបានរចនាឡើងដោយស្ថាបត្យករសឹង្ហបុរី និងសិ្ថតផ្ទាល់នៅលើផ្លូវ 598 CBRE Cambodia នឹងក្លាយជាដៃគូខាងទីប្រឹក្សាលើការគ្រប់គ្រងអចលនទ្រព្យសម្រាប់ក្រុមហ៊ុន ដ្រេហ្គន លេន អ៊ិនវេសម៉ិន ឯ.ក មិនត្រឹមតែប៉ុណ្ណោះ ការសហការនេះនឹងធ្វើអោយអតិថិជនមាននូវចិត្តទុកដាក់ខ្ពស់ពីការទិញនូវអចអចលនទ្រព្យផ្សេងៗ ជាពិសេសក្រោមការឈ្វេងយល់ពីសេវាកម្មអចលនទ្រព្យបែបអន្តរជាតិ និងការប្រឹក្សាដ៏ជំនាញ។


ព័ត៌មានពីគម្រោងបុរី Dragon Land 598
បុរី Dragon Land 598 ជាគម្រោងរស់នៅដ៏ប្រណិតដំបូងគេបំផុតនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ដែលបែងចែក ការរស់នៅរវាងផ្លូវសួនលំហែបែបធម្មជាតិ និងផ្លូវចរាចរណ៍ដែលធ្វើឲ្យការរស់នៅកាន់តែមានផាសុកភាព និងសុវត្ថិភាព។ រចនាបទនៃលំនៅឋាននីមួយៗ មានបំពាក់នូវគ្រឿងបរិក្ខាទំនើប មានជណ្តើរយន្តឯកជន អាងហែលទឹក បន្ទប់កម្សាន្តនានា និងចំណតយានយន្តធំទូលាយ មិនត្រឹមតែប៉ុណ្ណោះគម្រោងដ៏ប្រណិតនេះមានមុខងារផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាជិកគ្រួសារជាមួយសហគមន៍ និងសមាជិកគ្រួសារជាមួយធម្មជាតិ ដែលមានដើមឈើជាច្រើនផ្តល់ម្លប់ត្រឈៃ វាលស្មៅដ៏ស្រស់ត្រកាល សួនបាញ់ទឹកដល់ទៅ 10000 m2 កន្លែងហាត់ប្រាណ សួនកំសាន្តកុមារ និងកន្លែងវាយកូនហ្គោលផងដែរ ។

ព័ត៌មានអំពី CBRE Cambodia
CBRE Cambodia គឺជាក្រុមហ៊ុនសេវាកម្មអចលនទ្រព្យអន្តរជាតិដំបូងគេដែលត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីបើកដំណើរការក្នុងឆ្នាំ ២០០៨។ CBRE Cambodia បានក្លាយជាអ្នកនាំមុខទីផ្សារ និងបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយក៏មានអ្នកជំនាញខាងអចលនទ្រព្យជាច្រើន ដែលអនុញ្ញាតឱ្យយើងផ្តល់ដំបូន្មានជាយុទ្ធសាស្រ្ត និងសេវាកម្មលក់ និងជួល សម្រាប់អចលនទ្រព្យគ្រប់ប្រភេទ ព្រមទាំងការគ្រប់គ្រងអចលនទ្រព្យ និងគម្រោងការប្រឹក្សាវាយតម្លៃ។ គោលការណ៍នៃ CBRE Cambodia ត្រូវបានបំផុសគំនិតក្នុងការផ្តល់សេវាអចលនទ្រព្យដែលបង្កើតអត្ថប្រយោជន៍សម្រាប់អតិថិជនរបស់យើងគ្រប់ជំហាន និងការសម្រេចចិត្តបូករួមជាមួយការផ្តល់ជូននូវទិន្នន័យគ្រប់គ្រាន់ ដែលធានាថាយើងអាចបង្កើនប្រសិទ្ធភាពលទ្ធផលខ្ពស់ សម្រាប់អតិថិជនក្នុងការទិញលក់អចលនទ្រព្យ។
ជាចុងក្រោយភាពជាដៃគូមួយនេះនឹងធ្វើឱ្យភាគីទាំងសងខាងអាចរៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងស្មារតីធ្វើឱ្យប្រសើរឡើង និងរីកចម្រើនរួមគ្នា។ ក្រុមហ៊ុន ដ្រេហ្គន លេន អ៉ិនវេសម៉ិន ឯ.ក មានមោទនភាពក្រៃលែង និងមានសេចក្តីសោមនស្សរីករាយដែលបានចុះអនុស្សរណៈនៃការយោគយល់មួយនេះជាមួយក្រុមហ៊ុន CBRE Cambodia។

សម្រាប់ព័ត៌មានបន្ថែមពីគម្រោង លោកអ្នកអាចអញ្ជើញមកការិយាល័យលក់របស់យើង ដែលមានទីតាំងនៅតាមបណ្តោយវិថី ជា សុផារ៉ា 598 ឈៀងជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឬតាម https://goo.gl/maps/sq7wRYwekDGVXILL7។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង៖ +85510 886 616 / +855 61 886 616
ឬ Facebook Page: Borey Dragon Land 598
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]