ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលកំពីលតារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរីមន្ត បានសាងកេរ្ដិ៍ឈ្មោះលើវិថីសិល្បៈ ហើយមានមហាជនស្គាល់ និងទទួលបានក្ដីស្រលាញ់ចូលចិត្តច្រើនពីហ្វេនៗផងដែរ។ មិនតែប៉ុណ្ណោះ តារារូបនេះក៏មានស្នាដៃលើវិថីមួយនេះច្រើន ហើយសុទ្ធសឹងតែមានការទទួលស្គាល់ពីទស្សនិកជនទៀតផង។ 

លើសពីនេះទៅទៀត បើនិយាយដល់បទចម្រៀងរបស់លោកឧកញ៉ា ខេមរៈ សិរីមន្ត គ្រប់បទសុទ្ធតែពីរោះៗ ហើយជាបទដែលផ្ទុះល្បីផងដែរ។ មួយវិញទៀត មិនថាបទចម្រៀងទម្រង់បែបណានោះទេ គេតែងឮគ្រប់ទីកន្លែង ដោយមហាជននិយមចាក់បទលោកស្ដាប់ ឬតាមកម្មវិធីផ្សេងៗជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្មីៗនេះគេដឹងថា លោកឧកញ៉ា ខេមរៈ សិរីមន្ត បានឈានជើងចូលផលិតកម្មវិធីគឺ Galaxy Navatra ហើយបានចេញបទចម្រផងថ្មីមានចំណងជើង«Fake Love»។ ដោយបទមួយនេះលោកបានច្រៀងបែបរ៉េប ដែលជាស្ទីលថ្មី ពេលស្ដាប់ទៅពីរោះប្លែកអារម្មណ៍តែម្ដង។ ក្នុងនោះដែរ ក៏មានហ្វេនៗជាច្រើន បានចូលទៅcomment សរសើរពីបទថ្មីនេះគ្រប់ៗគ្នា៕ 

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

លោកឧកញ៉ា ខេមរៈ សិរីមន្ត
លោកឧកញ៉ា ខេមរៈ សិរីមន្ត
លោកឧកញ៉ា ខេមរៈ សិរីមន្ត
លោកឧកញ៉ា ខេមរៈ សិរីមន្ត
លោកឧកញ៉ា ខេមរៈ សិរីមន្ត
លោកឧកញ៉ា ខេមរៈ សិរីមន្ត
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត