ភ្នំពេញ៖ បើតាមប្រសាសន៍លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ ទាក់ទិនទៅនឹង ជំងឺ ផ្តាសាយបក្សី H1N1។

ជាក់ស្តែងតាមប្រភពផេករបស់ BTV បានចេញផ្សាយ ការដកស្រង់ប្រសាសនិ៍របស់លោក ជំទាវបានចង្អុលបង្ហាញថា បើគិតត្រឹមព្រឹកថ្ងៃទី២៧ខែកុម្ភៈនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកជាប់ពាក់ព័ន្ធនឹងជំងឺផ្តាសាយបក្សី នៅខេត្តព្រៃវែង កើនដល់១៦នាក់ ក្នុងនោះជាប់ពាក់ព័ន្ធនឹងកុមារីដែលស្លាប់បាត់បង់អាយុជីវិតដោយសារជំងឺនេះចំនួន១២នាក់ និងឪពុកមានផ្ទុកជំងឺផ្តាសាយបក្សី ជាប់ពាក់ព័ន្ធចំនួន៤នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាក្តី អ្នកជាប់ពាក់ព័ន្ធទាំងនោះ ក្រសួងសុខាភិបាលមិនបានរកឃើញមាន ផ្ទុកជំងឺផ្តាសាយបក្សីនោះទេ៕

ប្រភព៖ BTV

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]