ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្នុងសប្ដាហ៍ទី១ នៃខែមីនា ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៧ ទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតខ្សោយ បន្តមានឥទ្ធិពលមកលើ ព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. តំបន់ទំនាបកណ្ដាល
-សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ អង្សារសេ
-ធាតុអាកាសក្ដៅហើយស្ងួត។ ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ។
២. តំបន់ខ្ពង់រាប
-សីតុណ្ហភាពអប្បបរមា មានពី ២០-២២ អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ អង្សារសេ
-ធាតុអាកាសត្រជាក់នៅពេលព្រឹក។
៣. តំបន់មាត់សមុទ្រ
-សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ អង្សារសេ
-សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សារសេ
-ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]