ហុងកុង៖ ថ្មីៗនេះ យោងតាមសារព័ត៌មាន HK01 បានរាយការណ៍ ពីការជួបជាមួយនឹងមេធា វីដើម្បីពិភាក្សាអំពីសិទ្ធិមរតករបស់ Abby Choi ក្រោយពីមានរឿងហេតុ ដែលរូបនាងត្រូវបានសម្លា.ប់.យ៉ាងឃោ.រ.ឃៅ ដោយគ្រួសារអតីតស្វាមីរបស់នាង ដោយសារតែ ជម្លោះទ្រព្យសម្បត្តិ ដែលបានធ្វើឲ្យសាធារណៈជនហុងកុង មានការភ្ញាក់ផ្អើល ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ។  

ជាពិសេស នៅក្នុងជម្លោះរបស់ Abby Choi គឺនៅលើ អាផាតមិនលំដាប់ខ្ពស់មួយកន្លែង នៅ Kadoorie Hill ជាមួយនឹងឪពុកក្មេករបស់នាង។ ដោយយោងតាម ​​ប្រភពដដែលនេះ បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៩ តារាម៉ូដែលស្រីរូបនេះ បានទិញអចលនទ្រព្យប្រណីតក្នុងតម្លៃ ៧០ លាន ដុល្លារហុងកុង (៨,៩ លានដុល្លារ) ដែលក្រោយ​មក​ ផ្ទះ​នោះ​ត្រូវ​បានទុក​ ក្រោមឈ្មោះ​អតីត​ឪពុកក្មេក ព្រមទាំងបាន​ផ្លាស់​មក​រស់នៅ​ជិត​៤​ឆ្នាំ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ខាងមេធាវី បាននិយាយថា គ្រួសាររបស់អតីតស្វាមី Abby Choi នឹងមិនទទួលបានទ្រព្យសម្បត្តិណាមួយ ពីអ្នកស្លា.ប់នោះទេ ដោយសារតែ ការចោ.ទប្រកាន់ពីបទមនុស្សឃា.ត ហើយពួកគេ ក៏នឹងត្រូវដកចេញពីបញ្ជីមរតកផងដែរ។ ដូច្នេះហើយ វីឡាដែលតារាម៉ូដែលស្រីរូបនេះបានទិញ បង់ពន្ធអចលនទ្រព្យ នឹងត្រូវប្រគល់ជូនសាច់ញាតិរបស់ Abby Choi វិញ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Abby Choi
Abby Choi
Abby Choi
Abby Choi
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]