ភ្នំពេញ៖ កម្មវិធី Duet Song Festival Cambodia បានចាក់ផ្សាយចំនួន2សប្តាហ៍មកហើយ ដែលកំពុង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងនាមជាកម្មវិធីថ្មីសន្លាងមិនធ្លាប់មានពីមុនមក។

តាមរយៈការបង្ហាញរបស់តារាចម្រៀងទាំង 6រូប នៅក្នុងវគ្គបន្ទាប់ពួកគេនឹងត្រូវច្រៀងជាមួយបេក្ខជនដែលពួកគេបានជ្រើសរើសក្នុងវគ្គជម្រុះដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់វគ្គដែលត្រូវច្រៀងជាគូនេះក៏នឹងមានបើកឲ្យចូលទស្សនាដោយសេរីផងដែរ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស ក្នុងផ្សារទំនើប អ៉ីអន ភ្នំពេញ ជាន់ទី4 ចាប់ពីម៉ោង 1រសៀលតទៅ។

គួរបញ្ជាក់ផងដែរថា កម្មវិធី Duet Song Festival Cambodia នឹងធ្វើការថតវគ្គបន្ទាប់ដែលអនុញ្ញាតឲ្យទស្សនិកជនទាំងអស់អាចចូលរួមទស្សនាបានដោយសេរី នៅថ្ងៃទី28 ខែកុម្ភៈ និងថ្ងៃទី1 ខែមិនា ឆ្នាំ2023 នៅស្ទូឌីយោទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង 1រសៀលតទៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]