ស្វាយរៀង៖ មានរឿងរ៉ាវអត្តឃាតគួរឲ្យរន្ធត់ ដែលមានអគ្គីភ័យមួយកើតឡើង និងមានមនុស្សស្លាប់ ត្រូវបានដឹងថាជាគូរស្នេហ៍ដែលស្រឡាញ់គ្នាខ្លាំង បានសម្រេចចិត្តធ្វើអត្តឃាតយកសាំងចាក់ដុតសម្លាប់ខ្លួន ស្លាប់ទាំង២ នាក់។
ហេតុការណ៍នឹកស្មានមិនដល់ បានកើតឡើង នៅក្នុងផ្ទះសំណាក់ ៧៧៧៧ ស្ថិតក្នុងភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ដែលនាំឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ ៤០ នាទីព្រឹកថ្ងៃទី ២៧ ខែកុម្ភះឆ្នាំ ២០២៣ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងជំនាញបច្ចេកទេសស្រុក បានសហការជាមួយជំនាញខេត្ត និងលោក វិជ្ជបណ្ឌិត នៃមន្ទីពេទ្យបង្អែកសាមគ្គីរំដួល ដោយមានការសម្របសម្រួលពីលោក បូរា អង្គប្រទាន ព្រះរាជអាជ្ញារងសាលាតំបូងខេត្តស្វាយរៀង ចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសព។
តាមរយៈប្រភពដដែល ដែលបានចេញពី Fresh News សមត្ថកិច្ចបានបញ្ជាក់បន្តទៀតថា សាកសពដែលប្រទះឃើញដុតសម្លាប់ខ្លួនឯងនេះនៅក្នុងបន្ទប់លេខ ១៩ ជនរងគ្រោះមានឈ្មោះ៖
ទី១- ឈ្មោះវ៉ន ញ៉ាញ់ ភេទប្រុសអាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល។
ទី២- ឈ្មោះ អាន ចិន្តា ភេទស្រីអាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល។
សមត្ថកិច្ចនគរបាលបានឲ្យដឹងទៀតថា តាមការបំភ្លឺរបស់ឈ្មោះ ជំ សុីថាភេទប្រុសអាយុ ៤៨ ឆ្នាំ ម្ចាស់ផ្ទះសំណាក់បានឲ្យដឹងថានៅថ្ងៃទី២៦ខែកុម្ភះ ឆ្នាំ ២០២៣ វេលាម៉ោង ៦ នាទីល្ងាច ជនរងគ្រោះទាំងពីរបានមកជួលបន្ទប់លេខ ១៩ ដើម្បីសម្រាក រហូតដល់ម៉ោង៧ ៣០នាទី ថ្ងៃទី ២៧ ខែកុម្ភះ ឆ្នាំ ២០២៣ ស្រាប់តែមានភ្លើងឆេះចេញពីបន្ទប់ទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
ចំពោះករណីនេះ ក្រុមគ្រួពេទ្យបានសន្និដ្ឋានថា សាកសពស្លាប់ដោយសារធ្វើអត្តឃាតចាក់សាំងដុតខ្លួនឯងពិតមែន ហើយការឈានដល់ការចាក់សាំងដុតសម្លាប់ខ្លួនឯងនេះដោយសារមានវិបត្តិស្នេហា ដោយបច្ចុប្បន្ន សាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកធ្វើបូណ្យតាមប្រពៃណី៕
ប្រភព៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]