បរទេស៖ ថ្មីនេះដែរ បណ្ដាហ្វេនៗជាច្រើន ក៏កំពុងតែតាមដានពីរឿងរ៉ាវ របស់កំពូលតារាចម្រៀងស្រី Selena Gomez បន្ទាប់ពីមានការលើកឡើងថា តារាស្រី Kylie Jenner និង Hailey បានធ្វើការចំអកឲ្យរូបនាង ទៅលើរូបសម្រស់ខាងក្រៅ។

យ៉ាងណាមិញ ក្រោយពីរឿងបែបនេះ ក៏ទទួលបាននូវមតិចម្រុះ ទាំងការរិះ.គ.ន់ទៅលើ តារាស្រី Kylie និង Hailey ចំពោះទង្វើរមួយនេះ ខណៈដែលខាងតារាស្រី Kylie ក៏ធ្លាប់បានចេញមុខបដិសេដ ពីការចំអកមួយនេះទៅលើតារាស្រី Selena ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ដោយសារតែមានរឿងចម្រូងចម្រាសមួយនេះ ពាក់ព័ន្ធទៅនឹងរូបសម្រស់នោះ តារាស្រីទាំងបីរូប ក៏ត្រូវបានគេបង្ហាញឡើងនូវរូបភាពរបស់ពួកគេកាលពីមុនៗវិញ ឃើញថា ខណៈដែលតារាស្រី Selena ទទួលរងនូវការចំអកក៏ពិតមែន តែកាលពីមុន រូបសម្រស់របស់នាង ពិតជាគួរឲ្យទាក់ទាញ ពោរពេញដោយភាពស្រស់ស្អាត ទាំងមុខមាត់និងរូបរាង ដែលជាសម្រស់គួរជាទីពេញចិត្តសម្រាប់ ហ្វេនៗទាំងឡាយ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Kylie
Kylie
Kylie
Hailey
Hailey
Hailey
Selena
Selena
Selena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]