ថៃ៖ បើនិយាយដល់រឿងសម្រស់វិញ ជឿជាក់ថា ហ្វេនៗជាច្រើន ច្បាស់ជានឹកឃើញដល់តារាស្រី Aum Patchrapa ទៅលើភាពលេចធ្លោរបស់នាង ដែលតែងតែបើកបង្ហាញនៅលើបណ្ដាញសង្គម ​ព្រមទាំងបង្អួតពីភាពវ័យក្មេងដ៏មិនគួរឲ្យជឿ ក្នុងវ័យជាង ៤០ឆ្នាំ។

លើសពីនេះទៅទៀត តារាស្រីរូបនេះ ថែមទាំងធ្វើឲ្យហ្វេនៗ និងទស្សនិកជន ដែលចូលចិត្តតាមដានវិស័យសិល្បៈកម្សាន្ត បានទស្សនាយ៉ាងជក់ចិត្ត ទៅលើស្ទាយ៍តុបតែងខ្លួនរបស់នាង ពោរពេញដោយភាពទាន់សម័យ និងស៊ីវីល័យ សាកសមទៅនឹងរូបសម្រស់ទាំងមូល មិនថាជាការបង្ហាញវត្តមាន នៅក្នុងកម្មវិធីណាមួយឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ តារាស្រី​ Aum ក៏កាន់តែធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំង និងជក់ចិត្តជាខ្លាំង ជាមួយនឹងស្ទាយ៍ថ្មីយ៉ាងស្រស់ស្អាត ដោយបានរៀបចំខ្លួនក្នុងឈុតអាវខ្មៅសំពត់ខ្លី យ៉ាងស៊ិ.ច.ស៊ី បង្ហាញឲ្យឃើញសាច់ខ្ចី ក៏ដូចជារូបរាងតូចស្លីម គួរជាទីពេញចិត្ត ដែលការបង្ហាញរូបសម្រស់មួយនេះហើយ បានធ្វើឲ្យនាងនៅតែទទួលបានការសរសើរមិនដាច់ពីមាត់ ស្របពេលដែលមានវ័យកាន់តែច្រើនក៏ពិតមែន តែភាពស្រស់ស្អាតរបស់នាង គឺនៅតែដូចដើម ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Aum
Aum
Aum
Aum
Aum
Aum
Aum
Aum

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]