ថៃ៖ អាចនិយាយបានថា នេះគឺជាដំណឹងដ៏រីករាយមួយ សម្រាប់ហ្វេនៗជាច្រើន បន្ទាប់ពីបានជ្រាបពីពិធីមង្គល របស់តារាភេទទី ៣ Poy Treechada ដែលរូបនាងបានរៀបការជាមួយនឹង លោក Oak កាលពីថ្ងៃទី ១ ខែមីនាម្សិលមិញនេះ។ 

ក្នុងនោះដែរ បានបង្ហាញឲ្យឃើញថា ពិធីមង្គលការរស់អ្នកទាំងពីរ គឺពោរពេញដោយភាពផ្អែមល្ហែម ព្រមជាមួយនឹងបរិយាកាសដ៏កក់ក្ដៅ ក្រោយពីមានការបង្ហោះវីដេអូឃ្លីបរបស់កូនក្រមុំរូបស្រស់ Poy Treechada ។ តារាភេទទី៣ រូបនេះ ថែមទាំងទាញយកការចាប់អារម្មណ៍ នៅពេលដែលនាងបានបង្ហាញខ្លួន នៅក្នុងឈុតអាពាហ៍ពិពាហ៍បែបប្រពៃណី ដ៏ស្រស់ស្អាតនិងឆើតឆាយ មើលទៅសាកសមជាមួយនឹងកូនកម្លោះ ជាទីបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជាមួយនឹងភាពរីករាយក្នុងឱកាសថ្ងៃពិសេស របស់តារាភេទទី៣ Poy ហើយនោះ បណ្ដាទស្សនិកជន និងហ្វេនៗជាច្រើន ក៏បានចូលរួមជូនពរ និង​អបអរសាទរ ដល់គូស្វាមីភរិយាថ្មី ឲ្យកាន់តែមានសុភមង្គល នៅក្នុងជីវិតគូ ផងដែរ៕

អ្នក​គាំទ្រ​ចូល​រួម​អបអរ​សាទរ​យ៉ាង​ច្រើន​កុះករ។

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

ពិធីមង្គលការ Poy Treechada
ពិធីមង្គលការ Poy Treechada
ពិធីមង្គលការ Poy Treechada
ពិធីមង្គលការ Poy Treechada
ពិធីមង្គលការ Poy Treechada
ពិធីមង្គលការ Poy Treechada
ពិធីមង្គលការ Poy Treechada

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]