ហុងកុង៖ ថ្មីៗនេះ តាមរយៈសារព័ត៌មាន HK01 បានរាយការណ៍ថា ស្វាមីរបស់តារាម៉ូដែលស្រី Abby Choi ដែលមានឈ្មោះថា Chris ព្រមទាំងឪពុកម្តាយនិងសាច់ញាតិ មិត្តភក្តិមួយចំនួន បានមានវត្តមាននៅខាងក្រៅ នៃកន្លែងកើតហេតុ ឧ.ក្រិ.ដ្ឋ.កម្មនៅក្នុងភូមិ Longwei, Taipo ដើម្បីអុជធូប រំលែកទុក្ខមរ.ណ.ភាព គោរពវិញ្ញាណខ័ន្ធដល់ Abby Choi បន្ទាប់ពីមានរឿងដ៏អាក្រក់នេះកើតឡើង។
ក្នុងនោះដែរ សាច់ញាតិ ដែលបានមកដល់កន្លែងកើតហេតុ ក្រោមការសម្របសម្រួលពីសមត្ថកិច្ច និងបានចែករំលែក ពីការខឹងសម្បារយ៉ាងខ្លាំង ចំពោះទង្វើដ៏ឃោ.រ.ឃៅរបស់គ្រួសារអតីតស្វាមីរបស់ តារាម៉ូដែលរូបនេះ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ងាកមកចាប់អារម្មណ៍នឹង ស្វាមីរបស់ Abby Choi លោក Chris ដែលមានវត្តមាននៅទីនោះ ព្រមទាំងបានអុជធូបនៅខាងក្រៅផ្ទះ របស់ប្រពន្ធដែលត្រូវបានគេស.ម្លា.ប់ នោះ រូបលោកក៏បានបង្ហាញពី ការខូចចិត្ត ចំពោះរឿងហេតុនេះ។ ជាពិសេស ស្វាមីរបស់តារាស្រីរូបនេះ ក៏បានសន្យាថា នឹងមើលថែកូនៗរបស់ប្រពន្ធឲ្យបានល្អទាំងអស់ រួមជាមួយនឹងពាក្យសម្ដីដែលបានបញ្ជាក់ថា៖
លើសពីនេះ ក៏មានការបង្ហាញឲ្យដឹងថា នៅក្នុងក្រសែភ្នែកស្វាមីរបស់តារាស្រី Abby Choi រូបលោកបានចាត់ទុកនាងគឺជាមនុស្សស្រី ដែលមានចិត្តល្អ ហើយតែងតែជួយមនុស្ស នៅជុំវិញខ្លួនជានិច្ច ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]