បរទេស៖ ថ្មីៗនេះ យោងតាមទស្សនាវដ្តី OK បានបង្ហាញថា គណនី Instagram របស់ តារាស្រី Kylie Jenner បានធ្លាក់ចុះចំនួនអ្នកតាមដានពី ១៨០ លានទៅ ១៧៩ លាននាក់ ក្នុងរយៈពេល ៥ ថ្ងៃ ដែលមូលហេតុ​មួយនេះ ត្រូវ​បាន​គេ​លើកឡើង​ថា ដោយសារតែមានរឿងចម្រូងចម្រាស់ជាមួយនឹង តារាចម្រៀងស្រី Selena Gomez នៅ​លើ​បណ្ដាញ​សង្គម។

គួររំឮកផងដែរ កាលពីប៉ុន្មានថ្ងៃមុននេះ តារាស្រី Kylie Jenner បានចែករំលែករូប selfie ពីចិញ្ចើមរបស់នាងដោយដាក់ចំណងជើងថា «តើនេះជាបញ្ហាមែនទេ?» ខណៈដែល អ្នកម្តាយកូនទាំងពីររូបនេះ ក៏បានបង្ហោះរូបថតថតអេក្រង់ពីវីដេអូ ដែលបង្ហាញពីចិញ្ចើមរបស់នាងជាមួយនឹង តារាស្រី Hailey Bieber ដែលរូបនាងទើបតែទទួលរងការរិះគន់ចំពោះការចំ.អ.ក ទៅលើតារាស្រី Taylor Swift ដែលជាមិត្តល្អបំផុតរបស់ Selena

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពរបស់ Kylie ក៏ត្រូវបានរិះគន់ រហូតដល់អ្នក​និយម​លេង​អ៊ីនធឺណិត​ បាន​សន្និដ្ឋាន​ថា រូបនាង​ពិត​មាន​ចេតនា ​ចំ.អ.ក​ឲ្យ Selena ដោយ​សារ​តែ​ការ​ច្រ.ណែ.ន។ តែទោះជាយ៉ាងណា ក្រោយពីមានមតិអវិជ្ជមានជាច្រើនហើយនោះ តារាស្រី Kylie បានពន្យល់និង បកស្រាយថា នាងមិនបានចំ.អ.ក ឲ្យ Selena នោះទេ ហើយនាងក៏មិនបានឃើញ​ ការបង្ហោះណាមួយអំពីចិញ្ចើមរបស់ Selena នោះដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Kylie
Kylie
Kylie
Selena
Selena
Selena និង Kylie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]