បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានគូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល នឹងពិចារណានូវតម្លៃសម្រាប់ការធ្វើលិខិតឆ្លងដែន ដើម្បីឱ្យមាន​តម្លៃ​សម​ស្រប​ណាមួយ ព្រោះមានប្រជាពលរដ្ឋបានត្អូញត្អែរថា មានតម្លៃថ្លៃពេក នេះបើតាមការចេញផ្សាយផេកផ្លូវការរបស់ ក្រសួងព័ត៌មាន។

ចំពោះការលើកឡើង​ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់​ខ្ពស់ ជូននិសិ្សត នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្ត​បាត់ដំបង និងសាខា​ខេត្ត​បន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្ដេចក្រឡាហោម ស ខេង

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យអាជ្ញាធរក្នុងមូលដ្ឋាន ត្រូវជំរុញប្រជាពលរដ្ឋរបស់ខ្លួនមកធ្វើអត្តសញ្ញាណបណ្ណថ្មី ដោយឥតគិតថ្លៃ ព្រោះរាជរដ្ឋា​ភិ​បាល បានចំណាយទុនយ៉ាងច្រើន ដើម្បីផលិតអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋខ្មែរ។​បើយោងតាមអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃបានឱ្យដឹងថា បច្ចុប្បន្ន តម្លៃសេវានៃការធ្វើលិខិតឆ្លងដែនធម្មតា ​ដែលប្រើសេវា​រយៈពេល ២០ថ្ងៃ ត្រូវបង់​ថ្លៃ ១០០ ដុល្លារ ខណៈសេវារយៈពេល ១០ថ្ងៃ មានតម្លៃ ១៥០ដុល្លារ។ ដោយឡែក​សេវា​រយៈ​ពេល ១ថ្ងៃ ត្រូវបង់ថ្លៃ ២០០ដុល្លារ៕

ប្រភព៖ ក្រសួងព័ត៌មាន

សម្ដេចក្រឡាហោម ស ខេង
Passport កម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]