ភ្នំពេញ៖ Epson ជាក្រុមហ៊ុនម៉ាស៊ីនព្រីនដែលមានបច្ចេកវិទ្យាឈានមុខគេ បានបញ្ចេញលក់ម៉ាស៊ីនព្រីនផ្លាកសញ្ញាខ្នាតធំ Epson SureColor S-Series ចំនួនពីរម៉ូឌែលនៅក្នុងទីផ្សារកម្ពុជា ដែលនេះជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់សហគ្រិនទាំងឡាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Yunyong Muneemongkoltorn នាយកគ្រប់គ្រងនៃក្រុមហ៊ុន Epson (Thailand) បានថ្លែងឲ្យដឹងថា៖

លោកបានបន្តថា៖

ម៉ាស៊ីនព្រីន​​ SureColor S-Series 64 អ៊ីង បានចេញលក់នៅទីផ្សារកម្ពុជា។ ម៉ូឌែលទាំងពីរ S40670 និង S80670 គឺល្អឥតខ្ចោះសម្រាប់ការព្រីនផ្លាកសញ្ញា កាដូ ក្រាហ្វិករថយន្ត និងទីផ្សារផលិតឡើងវិញនូវស្នាដៃសិល្បៈដ៏ល្អជាច្រើនទៀត។ S40670 ដំណើរការជាមួយនឹងទឹកថ្នាំ Eco Solvent ចំនួនបួនពណ៌គឺ ខៀវ ស្វាយ លឿង និងខ្មៅ។ 

ចំណែកឯ S80670 វិញ បង្ហាញជូននូវពណ៌ចំនួន 10 គឺ ខៀវ ស្វាយ លឿង ខ្មៅ ខៀវខ្ចី ស្វាយខ្ចី ខ្មៅស្រាល ទឹកក្រូច ក្រហម និងស (ប្រាក់លោហធាតុ)។ ម៉ូឌែលទាំងពីរនេះ មានប្រសិទ្ធភាពណាស់ក្នុងការព្រីន។ បច្ចេកវិទ្យា Precision Dot  អាចកាត់បន្ថយការប្រើប្រាស់ខ្សែ ហើយព្រីនបានលឿន ដូចទៅនឹងការតម្រឹម និងការរៀបចំឧបករណ៍ដោយស្វ័យ​ប្រវត្តិរបស់ម៉ាស៊ីនដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូររវាងប្រភេទឧបករណ៍បានលឿនជាងមុនដូច្នោះដែរ។ ការសម្អាតក្បាលព្រីនដោយស្វ័យប្រវត្តិក៏មាននៅនឹងកន្លែងផងដែរ ជាមួយនឹងប្រព័ន្ធចរាចរខ្យល់រក្សាម៉ាស៊ីនសម្អាតក្បាលព្រីនសម្រាប់ដំណើរការបន្ថែមបានយ៉ាងល្អ។ ម៉ាស៊ីនព្រីនទាំងនេះ បានចេញលក់ក្នុងទីផ្សារជាមួយនឹងភាពធន់ខ្លាំងជាងមុនផងដែរ ដោយសារវាមានមុខងារប្រសើរឡើងសម្រាប់ការការពារការខូចខាតក្បាលព្រីន។ ជាពិសេស ម៉ាស៊ីនព្រីន S80670 បានបំពាក់នូវក្បាលព្រីន Thin Film Piezo PrecisionCore ដែលជួយបង្កើនល្បឿនទ្វេដងឯណោះ។ នេះជាក្បាលព្រីនដ៏អស្ចារ្យ ដែលអាចដំណើរការនៅសីតុណ្ហភាពទាបជាងម៉ាកអ្នកដទៃ។  

ម៉ាស៊ីនព្រីនថ្មីទាំងពីរម៉ូឌែលនេះ ដំណើរការជាមួយនឹងទឹកថ្នាំ Ultrachrome GS3 Solvent Ink ស្ងួតលឿន ដែលផ្តល់នូវភាពរស់រវើក ភាពធន់ និងភាពស៊ីគ្នាជាមួយនឹងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។ ដោយសារតែទឹកថ្នាំមានជាសារធាតុរំលាយអេកូ ដូច្នេះវាមិនធ្វើឲ្យប៉ះពាល់ចំពោះបរិស្ថានឡើយ។ វាគ្មានក្លិន និងគ្មានជាតិនីកែលដែលបង្កគ្រោះថ្នាក់ឡើយ។

សហគ្រិនដែលមានចំណាប់អារម្មណ៍ អាចស្វែងយល់ពីម៉ូឌែល ​និងគុណភាពនៃម៉ាស៊ីនព្រីនទាំងអស់នេះបាន ចាប់ពីថ្ងៃទី 27 ខែកុម្ភៈ ដល់ថ្ងៃទី 1 ខែមីនា ឆ្នាំ 2023 នៅ Factory Phnom Penh។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមហ៊ុន AWS Cambodia Ltd៕

អំពីក្រុមហ៊ុន

Epson គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ឈានមុខគេនៅលើពិភពលោក ផ្តោតសំខាន់លើការភ្ជាប់ទំនាក់ទំនងមនុស្ស ឧបករណ៍ប្រើប្រាស់ និងព័ត៌មាន តាមរយៈបច្ចេកវិទ្យាថ្មី ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងភាពជាក់លាក់ ធ្វើឱ្យជីវិតរស់នៅ និងជួយពិភពលោកឱ្យកាន់តែប្រសើរឡើង។ ក្រុមហ៊ុននេះ ផ្តោតលើការដោះស្រាយបញ្ហាសង្គមតាមរយៈការបង្កើតម៉ាស៊ីនព្រីនថ្មីៗសម្រាប់ការប្រើប្រាស់តាមផ្ទះ និងការិយាល័យ ពាណិជ្ជកម្ម និងឧស្សាហកម្ម ការផលិត រូបភាពវីដេអូ និងរបៀបរបបរស់នៅ។ គោលដៅរបស់ក្រុមហ៊ុន Epson គឺដើម្បីក្លាយជាក្រុមហ៊ុនមិនបញ្ចេញកាបូន និងលុបបំបាត់ការប្រើប្រាស់ធនធានកម្រក្រោមដីដូចជា ប្រេង និងលោហៈនៅឆ្នាំ 2050។ ដឹកនាំដោយក្រុមហ៊ុន Seiko Epson Corporation ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ក្រុម Epson Group ទូទាំងពិភពលោក បង្កើតការលក់ប្រចាំឆ្នាំបានជាង ១ ទ្រីលានយ៉េន។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ global.epson.com/ ។ 

ក្រុមហ៊ុន Epson Singapore

ចាប់តាំងពីឆ្នាំ១៩៨២មក ក្រុមហ៊ុន Epson បានបង្កើតវត្តមានដ៏រឹងមាំនៅលើទីផ្សារសំខាន់ៗទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង។ ដឹកនាំដោយក្រុមហ៊ុន Epson Singapore នៃទីស្នាក់ការកណ្តាលក្នុងតំបន់ អាជីវកម្មរបស់ក្រុមហ៊ុន Epson ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានពង្រីកបណ្តាញយ៉ាងទូលំទូលាយក្នុងប្រទេសទាំង១១ ដោយទទួលខុសត្រូវលើការផ្គត់ផ្គង់ផលិតផលឌីជីថលទំនើបៗដល់អតិថិជននៅក្នុងទីផ្សារទាំងនេះ តាម រយៈហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយរបស់ខ្លួន រួមមានហាងបម្រើសេវាកម្មជាង ៥០០ ហាង មជ្ឈមណ្ឌលផ្តល់ដំណោះស្រាយ ចំនួន ៧ និងរោងចក្រផលិតកម្មចំនួន ៧ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ epson.com.sg/

ក្រុមហ៊ុន Epson Thailand

ត្រូវបានបង្កើតឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅក្នុងខែតុលា ឆ្នាំ១៩៩០ ក្នុងគោលបំណងលើកកម្ពស់ការលក់ និងទីផ្សារនៃផលិតផល Epson នៅប្រទេសថៃ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង ប៉ាគីស្ថាន។ ក្រុមហ៊ុន Epson ថៃគឺជាមជ្ឈមណ្ឌលប្រចាំអនុតំបន់សម្រាប់ប្រតិបត្តិការរបស់ Epson នៅប្រទេសវៀមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន Epson ថៃមានបុគ្គលិកចំនួន ១៣២ នាក់ មជ្ឈមណ្ឌលសេវាកម្ម ១៧០ និងបណ្តាញចែកចាយចំនួន ១៧០ នៅទូទាំងប្រទេស។ ផលិតផលទាំងអស់ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជា «ផលិតផលព័ត៌មានវិទ្យាដ៏ឈានមុខគេ» តាមរយៈការប្រើប្រាស់បានយូរ និងមានមុខងារល្អបំផុត ជាពិសេសនៅក្នុងប្រភេទផលិតផលអាជីវកម្ម និងសាជីវកម្ម រួមមាន ម៉ាស៊ីនព្រីនល្បឿនលឿន PrecisionCore និងបច្ចេកវិទ្យា Heat-Free, ម៉ាស៊ីនព្រីន Epson EcoTank និងម៉ាស៊ីនបញ្ចាំង Epson ជាមួយ បច្ចេកវិទ្យា 3LCD ជាដើម។ ផលិតផល Epson មិនត្រឹមតែបានជ្រៀតចូលទៅក្នុងទីផ្សារប្រទេសថៃ និងពង្រីកបានចំណែកទីផ្សារយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងបានឆ្លើយតបយ៉ាងល្អប្រសើរជាបន្តបន្ទាប់ទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ទៀតផង។ ទន្ទឹមនឹងការរក្សាឧត្តមភាពរបស់ខ្លួននៅក្នុងផលិតផល និង សេវាកម្ម ក្រុមហ៊ុន Epson ក៏ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបង្កើតផលិតផលថ្មីដែលមិនប៉ះពាល់ដល់បរិស្ថាន។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]