ភ្នំពេញ៖ ថ្មីៗនេះ ស្រាប់តែមានរឿងដ៏ភ្ញាក់ផ្អើល បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ច.រា.ចរ.ណ៍ ពីតារាចម្រៀងជើងចាស់ លោក ណយ វណ្ណា ដែលបានបើករថយន្តម៉ាក LexusRX330 រេចង្កូតបុ.ករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់ បណ្ដាលឲ្យខ្ទេ.ចមួយកំណាត់មុខ។

ហេតុការណ៍នេះដែរ បានកើតឡើង កាលពីម៉ោង ១២៖២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចមុខ អគ្គស្នងការនគរបាលជាតិ តាមមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តាមរយៈប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ​ បានឲ្យដឹងថា  មុនកើតហេតុ គេឃើញរថយន្តម៉ាក Lexus RX330 ពណ៌ស្ករមួយគ្រឿង បើកបរដោយតារាចម្រៀងជើងចាស់រូបនេះ បានធ្វើដំណើរតាមមហាវិថីព្រះនរោត្តម ទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុ.កនឹងរបាំងថ្ម គល់ស្ពានអាកាសក្បាលថ្នល់ ចំពាក់កណ្តាលរថយន្ត ពេញទំហឹង បណ្ដាលឲ្យរថយន្ត ខ្ទេ.ចមួយកំណត់មុខ។

យ៉ាងណាមិញ ក្រោយពីកើតហេតុ តារាចម្រៀង លោក ណយ វណ្ណា ត្រូវបានបងប្អូនគ្រួសារ ដឹកយកទៅផ្ទះ រីឯថយន្តបង្កវិញ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញ ធ្វើការវាស់វែងយក រថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយបន្តនៅពេលក្រោយ៕

ប្រភព៖ AK NEWS TV

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
លោក ណយ វណ្ណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]