ភ្នំពេញ៖ ស្ថាប័ន Cambodia International Models ដែលជាក្រុមហ៊ុនទទួលសិទ្ធិក្នុងការផ្សព្វផ្សាយ ការប្រឡង បវរកញ្ញាចក្រវាដ ប្រចាំកម្ពុជា បានប្រកាសថា ស្ថាប័នខាង Miss Universe គេមិនអនុញ្ញាតបន្តកិច្ចសហការបន្តទៀតនោះទេ នេះបើតាមសេចក្តីជូនដំណឹងលើផេកផ្លូវការ។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣  ក្រុមហ៊ុនបានថ្លែងអំណរដល់មហាជន ជាពិសេស អ្នកគាំទ្រ ម្ចាស់ឧបត្ថម្ភទាំងអស់ ចំពោះការគាំទ្រ ក្រុមហ៊ុន Cambodia International Models អស់រយៈពេលជាច្រើនឆ្នាំមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមជម្រាបថា ស្ថាប័នមួយនេះ ដែលបានទទួលបន្ទុកទាំងស្រុង ក្នុងការជ្រើសរើស បេក្ខភាព ប្រឡងបវរកញ្ញាចក្រវាលប្រចាំប្រទេសកម្ពុជា អស់រយៈ ៦ឆ្នាំមកម្ល៉េះ៕

រូបភាព
សេចក្តីប្រកាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]