ភ្នំពេញ៖ ក្រឡេកឃើញថា ចាប់តាំងពីបានរៀបការសាងគ្រួសាររួចមក តារាសម្ដែង ទឹម រដ្ឋា និងស្វាមី ក៏កាន់តែបង្ហាញពីក្ដីសុខសុភមង្គល ជាមួយនឹងសកម្មភាពដ៏ផ្អែមល្ហែមជាច្រើន រហូតដល់ទស្សនិកជន ពិតជាសរសើរទៅលើទំនាក់ទំនងយ៉ាងល្អក្នុងជីវិតគូរបស់តារាស្រីរូបនេះ។

ដោយឡែក ថ្មីៗនេះ ស្រាប់តែមានណឹងល្អយ៉ាងខ្លាំង នៅក្នុងគ្រួសាររបស់តារាសម្ដែង ទឹម រដ្ឋា ដែលបានធ្វើឲ្យទស្សនិកជនទាំងឡាយពិតជាភ្ញាក់ផ្អើល និងរំភើបជំនួស ក្រោយពីបានដឹងថា នៅក្នុងពេលនេះដែរ រូបនាងកំពុងតែមានផ្ទៃពោះកូនដំបូង ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីជ្រាបភ្លាមៗហើយនោះ បណ្ដាមិត្តៗសិល្បករ ព្រមទាំងអ្នកគាំទ្រជាច្រើន បានចូលរួមអបអរសាទរទៅដល់នាង និងគ្រួសារដែល ត្រៀមទទួលបានសមាជិកថ្មីម្នាក់ នៅពេលខាងមុខនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ទឹម រដ្ឋា
ទឹម រដ្ឋា
ទឹម រដ្ឋា និងស្វាមី
ទឹម រដ្ឋា និងស្វាមី
ទឹម រដ្ឋា និងស្វាមី
ទឹម រដ្ឋា និងស្វាមី
ទឹម រដ្ឋា និងស្វាមី
ទឹម រដ្ឋា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]