វីតាមីន B12 គឺជាវីតាមីន ដែលរលាយក្នុងទឹក មានអត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងខ្លាំង ពិសេសជួយដល់មុខងារប្រព័ន្ធប្រសាទ ការផលិត DNA ការបង្កើតកោសិកាគ្រាប់ឈាមក្រហម ជួយឲ្យស្បែកភ្លឺ ជំនួយភ្នែក និងជួសជុលមុខងារខូចខាតរបស់ខួរក្បាលឲ្យល្អប្រសើរឡើងវិញ។
ជាមធ្យមរាងកាយត្រូវការ វីតាមីន B12 ១,៤ មីក្រូក្រាមក្នុងមួយថ្ងៃប៉ុន្ដែអាចតិច ឬច្រើនជាងនេះ អាស្រ័យលើស្ថានភាពតម្រូវការជាក់ស្ដែង។ តួយ៉ាងសម្រាប់ស្ដ្រីមានផ្ទៃពោះ អាចត្រូវការច្រើនជាងនេះបន្ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវីតាមីន B12 ត្រូវបានស្រូបយកពីរបបអាហារដោយការលាយផ្សំនឹងប្រូតេអ៊ីនម្យ៉ាងនៅក្នុងក្រពះឈ្មោះថា intrinsic factor។ សារធាតុនេះភ្ជាប់ទៅនឹងម៉ូលេគុលវីតាមីន B12 និងជួយឲ្យឈាម និងកោសិកាអាចស្រូបយកទៅប្រើប្រាស់។
វីតាមីន B12 ដែលស្រូបបានពីរបបអាហារត្រូវបានរក្សាទុកក្នុងថ្លើម ប្រសិនបើយើងប្រើមិនអស់នោះវានឹងអាចរក្សាទុកប្រើនៅពេលក្រោយទៀត។ យើងអាចរកបាន វីតាមីន B12 មាននៅរបបអាហារដូចជា៖
Continue Reading
- គ្រឿងក្នុងសត្វ
- សាច់គោ
- អាហារសមុទ្រ
- ត្រីទឹកសាប
- ស៊ុត
- ពពួកផលិតផលទឹកដោះជាដើម។
តើរបបអាហារយើងបានញ៉ាំប្រចាំថ្ងៃអាចផ្ដល់វីតាមីន គ្រប់គ្រាន់សម្រាប់រាងកាយដែរទេ?
បើយោងតាមការចុះផ្សាយរបស់ សេវាកម្មសុខភាពជាតិនៃប្រទេសអង់គ្លេស (NHS)បានឲ្យដឹងថា ប្រសិនបើរបបអាហារដែលយើងបានញ៉ាំរាល់ថ្ងៃមានទៅដោយពពួកសាច់ ត្រី ផលិតផលទឹកដោះគោ ជាប្រចាំនោះរាងកាយរបស់យើងអាចទទួលបានវីតាមីន B12 គ្រប់គ្រាន់។ ប៉ុន្ដែចំពោះរបបអាហារមួយចំនួន ដូចជាពពួកបន្លែធម្មជាតិ ផ្លែឈើ គឺមិនអាចផ្ដល់វីតាមីន B12 គ្រប់គ្រាន់នោះទេ ព្រោះវីតាមីនប្រភេទនេះមានចំនួនតិចបំផុតក្នុងផ្លែឈើ ឬបន្លែ តែមាននៅក្នុងសាច់ច្រើន។ ដូច្នេះវាគឺជាបញ្ហាធំបំផុតសម្រាប់អ្នកដែលតបសាច់ ញ៉ាំតែបន្លែ អាចប្រឈមបញ្ហាកង្វះវីតាមីនB12នេះ។
ប្រសិនបើរាងកាយរបស់យើងខ្វះវីតាមីន B12 អាចបង្ហាញរោគសញ្ញាដូចជា៖
- ឆាប់អស់កម្លាំងខ្លាំង
- កង្វះថាមពល
- អណ្តាតឡើងច្រាំង
- ដំបៅមាត់
- ខ្សោយសាច់ដុំ
- ឆាប់ស្រវាំងភ្នែក
- ងាយកើតស្ដ្រេស
- ថប់បារម្
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]