ភ្នំពេញ៖ ថ្មីៗនេះ ជាមួយនឹងហេតុការណ៍ដ៏រន្ធត់ ដែលធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ក្រោយពីមានករណី ប្ដីបា.ញ់សម្លា.ប់ប្រពន្ធ មានកូនក្នុងផ្ទៃ៤ខែ ខណៈដែលហេតុការណ៍នេះ បានកើតឡើង នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ចំណុចផ្ទះល្វែងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយជនដៃដល់ ក៏បានរត់គេចខ្លួនក្រោយធ្វើសកម្មភាព ប៉ុន្ដែប៉ុន្មានម៉ោងក្រោយមក ក៏បានចូលសារភាពកំហុស នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងនោះដែរ បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះ មានឈ្មោះ ម៉ៃ គន្ធា អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ ខណៈជនដៃដល់ជា ប្ដីមានឈ្មោះ យ័ន គុយហេង អាយុ៣០ឆ្នាំ មុខរបរអ្នកគួកជេររថយន្ដ ស្នាក់នៅផ្ទះកើតហេតុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីកើតហេតុភ្លាម ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាន បានចុះសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវ ប៉ុន្ដែពេលកំពុងស្រាវជ្រាវនោះ ជនដៃដល់ជាប្ដី បានចូលសារភាពកំហុសតែម្ដង នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ នៅចំពោះ មុខកម្លាំងសមត្ថកិច្ចជំនាញ ជនសង្ស័យ ក៏បានសារភាពថា មូលហេតុដែលខ្លួនបា.ញ់សម្លា.ប់ប្រពន្ធនោះ គឺដោយសារ តែរឿងប្រច័ណ្ឌ។ ហើយបច្ចុប្បន្ន ជនដៃដល់ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

ប្រភព៖ Freshnews

សូមទស្សនារូបភាពខាងក្រោម៖ 

ជនរងគ្រោះ និង ជនដៃដល់
ជនដៃដល់
ជនដៃដល់
ជនដៃដល់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]