ភ្នំពេញ៖ បច្ចុប្បន្ននេះ បវរកញ្ញាលំដាប់រងទី៥ ក្នុងកម្មវិធី Miss Grand International 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវុឌ្ឍី កំពុងតែទាញយកចំណាប់ទស្សនិកជនជាច្រើន ព្រោះមិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេ តែនាងក៏បានបង្ហាញខ្លួន បញ្ចេញសមត្ថភាពក្នុងការសម្ដែងភាពយន្ត រហូតធ្វើឲ្យទស្សនិកជនមានការងឿងឆ្ងល់ ខណៈដែលសាច់រឿងមួយនេះ នាងបែរជាសម្ដែងជាតួអង្គដណ្ដើមស្វាមីអ្នកដទៃទៅវិញ។
យ៉ាងណាមិញ មិនបានធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្ររង់ចាំយូរនោះទេ បវរកញ្ញារូបនេះ ក៏បានចេញមកបកស្រាយឲ្យអស់ចម្លល់ទៅលើរឿងនេះ ដោយនៅក្នុងនោះ នាងបានបង្ហើបថា រឿងដែលនាងដើរតួដណ្ដើមស្វាមីគេនោះ គឺដោយសារតែ នៅក្នុងប្រទេសកម្ពុជា ពិបាករកតួប្រុសដាក់ឲ្យត្រូវគ្នាជាមួយនាង ព្រោះតែនាងមានកម្ពស់ខ្ពស់ ជាពិសេស ពេលដែលត្រូវថតឈុតផ្អែមល្ហែម អាចនឹងពិបាក ស្របពេលដែលនាងឈរទៅអាចនឹងខ្ពស់ជាង ឬប៉ុនគ្នា ដូច្នេះ វាពិបាកពេលថតឈុតបែបឱនគេងកើយទ្រូង ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ ក៏មានការបង្ហាញយោបល់ពីហ្វេនៗ តាមរយៈគណនីតិកតុកមួយ ដែលបានលើកឡើងថា នេះមិនមែនដោយសារតែ វត្តី ចង់សម្ដែងដើរតួដណ្ដើមប្ដីគេនោះទេ ហើយនាងក៏ធ្លាប់ត្រូវបានអ្នកដឹកនាំរឿងឲ្យសម្ដែងជាតួអង្គឯក តែដោយសារតែពិបាកក្នុងការរកតួប្រុស ដែលមានកម្ពស់ខ្ពស់ជាងនាង ផងដែរ៕
ប្រភព៖ Kohsantepheap
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]