ភ្នំពេញ៖ ថ្មីៗនេះ មហាជនអ្នកតាមដានបណ្ដាញសង្គម កំពុងតែមានភាពភ្ញាក់ផ្អើល ចំពោះដំណឹងដ៏រន្ធត់របស់ យុវតីម្នាក់ ដែលបានសម្រេចចិត្តបញ្ចប់ជីវិតទាំងវ័យក្មេង ក្នុងអាយុ ១៧ឆ្នាំ ខណៈដែលហេតុការណ៍មួយនេះ បានកើតឡើងកាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងបុរីពិភពថ្មីគួរស្រូវ២ ក្នុងភូមិគ្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដោយឡែក ជាមួយនឹងហេតុការណ៍ដ៏សោកសៅមួយនេះ ហាក់ធ្វើឲ្យមហាជនមិនអស់ចិត្ត នៅពេលដែលមានការបង្ហោះពីវីដេអូ របស់យុវតីរូបនេះ មុនពេលដែលនាងបានធ្វើអត្ត.ឃា.ត ខណៈនៅក្នុងនោះ នាងបានផ្ដាំផ្ញើពាក្យពេចន៍យ៉ាងក្ដុកក្ដួលទាំងទឹកភ្នែក រៀបរាប់ពី ដំណើរជីវិតដែលម្ដាយបានទៅចោលតាំងពីនាងអាយុ ២ឆ្នាំ និងបានរស់នៅជាមួយយាយតា ខណៈដែលមិនធ្លាប់គិតថា ពេលធំដល់វ័យនេះ នឹងជួបរឿងពិបាកយ៉ាងដូច្នេះ និងចង់ត្រឡប់ទៅរកកាលពីក្មេងវិញទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះគឺជារឿងដ៏គួរឲ្យសោកស្ដាយខ្លាំង ខណៈដែលមហាជនជាច្រើន បានចូលរួមរំលែកទុក្ខទៅដល់រូបនាង ដែលបានសម្រេចចិត្តគិតខ្លីទាំងវ័យក្មេងបែបនេះ យ៉ាងដូច្នេះ៕

ប្រភព៖ Flynn Amy

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]