ថៃ៖ ជឿជាក់ថា អ្នកដែលតែងតែតាមដានវិស័យសិល្បៈថៃ ច្បាស់ជាបានជ្រាបពីដំណឹងដ៏រីករាយរបស់ តារាសម្ដែងស្រីវ័យក្មេង Patricia ដែលបានបញ្ចប់ភាពនៅលីវ ចូលរោងការជាមួយនឹងស្វាមីសេដ្ឋី Note Vises កាលពីចុងឆ្នាំមុន រហូតមកដល់ពេលនេះ នាងថែមទាំងបានបង្ហាញពីរឿងល្អមួយនៅក្នុងគ្រួសារ ជាមួយនឹងការមានផ្ទៃពោះកូនដំបូង ផងដែរ។

ដោយឡែក ស្របពេលកំពុងតែមានផ្ទៃពោះបែបនេះមែន តែបើក្រឡេកមកមើលពីសម្រស់របស់ តារាស្រីវ័យក្មេងរូបនេះ ហាក់ធ្វើឲ្យទស្សនិកជន ព្រមទាំងអ្នកគាំទ្រជាច្រើន មានការកោតសរសើរទៅលើស្ទាយ៍តែងខ្លួន នៅក្នុងរូបភាពថ្មីៗរបស់នាង ដែលបានបង្ហោះនៅលើបណ្ដាញសង្គម ស្លៀករ៉ូប និងការតែងមុខ សក់យ៉ាងសុភាព ពោរពេញដោយភាពទាក់ទាញ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានឃើញបែបនេះហើយ តារាស្រី Patricia ថែមទាំងទទួលបាននូវការពេញចិត្តពីហ្វេនៗ ចំពោះវត្តមាននៃការបង្ហាញសម្រស់របស់នាង ខណៈដែល នេះគឺជាសម្រស់ដ៏ផូរផង់មួយ នៅក្នុងក្ដីស្រមៃរបស់នារីៗជាច្រើន ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Patricia
Patricia
Patricia
Patricia
Patricia
Patricia
Patricia
Patricia
Patricia
Patricia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]