ភ្នំពេញ៖ ធនាគារ ABA ប្រកាសដោយមោទនភាពថាខ្លួនបានទទួលអាជ្ញាប័ណ្ណ ប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ពីនិយ័តករបរធនបាលកិច្ច ដើម្បីផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច នៅថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2023។

ទាំងបុគ្គល និងនីតិបុគ្គល ឥឡូវនេះមានសិទ្ធិប្រើប្រាស់សេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ចរបស់ធនាគារ ABA សម្រាប់ប្រតិបត្តិការផ្សេងៗ ដូចជាការលក់ និងការទិញអចលនទ្រព្យ ភាគហ៊ុន និងប្រតិបត្តិការពាណិជ្ជកម្មណាមួយដែលគោរពតាមច្បាប់កម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច គឺផ្ដល់ទំនុកចិត្ត និងសុវត្ថិភាពដល់លោកអ្នកនៅពេលមានការផ្លាស់ប្តូរប្រាក់ ឬមូលនិធិរវាងអ្នកទិញ និងអ្នកលក់។ សេវានេះរក្សាទុកការទូទាត់របស់អ្នកទិញនៅលើគណនីធនាគារពិសេសមួយ រហូតទាល់តែអ្នកលក់ផ្តល់អចលនវត្ថុ។ បន្ទាប់ពីអ្នកទិញ និងអ្នកលក់បញ្ជាក់ថាប្រតិបត្តិការបានបញ្ចប់ការទូទាត់ត្រូវបានបញ្ចេញពីគណនី escrow ទៅគណនីធនាគាររបស់អ្នកលក់។ ដូច្នេះហើយភាគីទាំងពីរនៃប្រតិបត្តិការទទួលបានការការពារផ្នែកហិរញ្ញវត្ថុពីធនាគារ ABA ដែលជាធនាគារពាណិជ្ជកម្ពុជាធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់កម្ចីសរុប ប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់ចំណេញផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។

បុគ្គលម្នាក់ៗត្រូវមានអាយុយ៉ាងតិច 18 ឆ្នាំ ហើយត្រូវរក្សាគណនីសន្សំ ឬគណនីចរន្តជាមួយធនាគារ ABA ដើម្បីប្រើប្រាស់សេវា Escrow។ ទន្ទឹមនឹងនេះ អង្គភាពសាជីវកម្មត្រូវតែចុះឈ្មោះជាផ្លូវការ និងកាន់គណនីជាមួយធនាគារ ABA។ បញ្ជីឯកសារដែលត្រូវការសម្រាប់ការប្រើប្រាស់សេវាកម្មនេះប្រែប្រួលអាស្រ័យលើប្រភេទអតិថិជន។

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបប្រើប្រាស់សេវា Escrow ពីធនាគារ ABA សូមទូរស័ព្ទទៅលេខឥតគិតថ្លៃ 1 800 203 203 (ក្នុងប្រទេសកម្ពុជា) ឬផ្ញើអ៊ីមែលមកយើងតាមរយៈ [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]