បរទេស៖ ក្មេងស្រីសញ្ជាតិ ហ្វីលីពីន អាយុ១៧ឆ្នាំម្នាក់ បានទៅរស់នៅ សិង្ហបុរី មានអាខោន TIKTOK ឈ្មោះថា ZOE បានទទួលរងការរិះគន់មកលើរូបនាងជាខ្លាំង ពេលបានឃើញនាងទៅទិញកាបូបប្រ៊េនមួយ CHARLES & KEITH ក្រោយនាងបានថតផុសជាវីដេអូ នៅពេលដែលឪពុករបស់នាង បានជូននាងទៅទិញរបស់នាងជាកាដូ។

ZOE
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក វីដេអូរបស់នាងទៅទិញកាបូបប្រ៊េននោះ ដែលនាងបង្ហោះជាសាធារណៈជាមួយសកម្មភាពនឹងចំណងជើងថា «កាបូបប្រណីតដំបូងរបស់ខ្ញុំ» ដោយសារចំណងជើងនឹងសកម្មភាពរបស់នាង បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន ផ្ទុះការរិះគន់ជាខ្លាំងមកលើរូបនាង ប្រើពាក់សម្ដីធ្ងន់ៗមកកាន់នាង។ ពួកគេបានបញ្ចេញមកថា មិនមែនជារបស់ពិតនោះទេកុំជឿជាក់ពេក, កាបូបនេះមានតម្លៃត្រឹមតែ 80$ នោះទេ នាងត្រូវបានគេចំអកប្រើពាក្យសម្ដីប៉ះពាល់អារម្មណ៍របស់នាង នៅលើបណ្ដាញសង្គមTIKTOK ផ្ទាល់ខ្លួនរបស់នាង។

ZOE

បន្ទាប់មកក្រោយ នាងទទួលរងការរិះគន់ និយាយចំអកមកកាន់រូបនាងមក នាងបានចេញជាវីដេអូមួយទៀតទាំងទឹកភ្នែក ដោយនិយាយថា «សម្រាប់អ្នកកាបូបត្រឹមតម្លៃតែ 80$ ប្រហែលជាមិនថ្លៃនឹងមិនប្រណីតសម្រាប់អ្នកនោះទេ ប៉ុន្ដែសម្រាប់ខ្ញុំ គ្រួសាររបស់ខ្ញុំគឺវាច្រើនណាស់ ហើយខ្ញុំដឹងគុណចំពោះប៉ាខ្ញុំដែរអាចឲ្យ​​​​​​​​​​​​​​​វាមកខ្ញុំបាន ហើយខ្ញុំស្ទើរតែមិនជឿថាមានអ្នកស្អប់ មិនពេញចិត្តខ្ញុំច្រើនយ៉ាងនេះ លើសពីកាបូបរបស់ខ្ញុំរំភើបចិត្តក្នុងការមានវា» ជាហេតុនេះហើយ រាល់ពាក្យសម្ដីទាំងនោះគឺប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍នឹងផ្លូវចិត្តរបស់នាងជាខ្លាំង។

មិនបានប៉ុន្មានវីដេអូដែលគេរិះគន់ បានធ្វេីឲ្យហាងដ៏ល្បីមួយនេះ ហៅនាងជាBA របស់ហាង ដែលគ្រប់គ្នា មានការsuprise យ៉ាងខ្លាំង ជាមួយរឿងមួយនេះ។ ដូច្នេះមេរៀននេះ អាចបង្ហាញឲ្យគ្រប់គ្នាបានដឹងថា វត្ថុអ្វីក៏ដោយ គឺពិតជាមានតម្លៃសម្រាប់មនុស្សម្នាក់ៗ មិនមែនទាល់តែថ្លៃទេីបមានតម្លៃនោះទេ។ 

សូមទស្សនារូបភាពខាងក្រោម៖

ZOE
ZOE
ZOE
ZOE និងប៉ារបស់នាង
ZOE
មតិរបស់អ្នលេខបណ្ដាញសង្គម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]