ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី សរុបជិត២ពាន់នាក់ សម្តេចតេជោ បានបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញបញ្ចេញរថយន្ដរាប់រយគ្រឿង ដើម្បីដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់ នាពេលខាងមុខនេះ។
ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដាក់ពន្រាយឡាន ដើម្បីកុំឲ្យឡានតាក់ស៊ី ឬក៏ឡានក្រុង មានការកើនឡើងថ្លៃ ដើម្បីដឹកប្រជាជនដើរលេងចូលឆ្នាំ [... ] អ្នកដែលអត់មានមធ្យោបាយ គឺធ្វើដំណើរតាមឡានទាំងនេះ»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ដល់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ឲ្យឧបត្ថម្ភដល់អ្នកបើកបររថយន្ដខណៈឡានដែលត្រៀមនឹងបញ្ចេញ សម្រាប់ដឹកប្រជាពលរដ្ឋ ទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី មានប្រមាណ ៤០០គ្រឿង៕
ប្រភព៖ Freshnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]