ហុងកុង៖ ថ្មីៗនេះ យោងតាមសារព័ត៌មាន HK01 បានរាយការណ៍ ពីតារាសម្ដែងជើងចាស់ លោក Sammo Hung ខណៈដែលបានលើកឡើងថា បើទោះបីជា លោកមានទ្រព្យសម្បត្តិច្រើន និងកេរ្តិ៍ឈ្មោះខ្ពស់ក៏ដោយ ប៉ុន្តែតារាសម្ដែងជើងចាស់រូបនេះ នៅតែមានជីវិតសាមញ្ញ។

ក្នុងនោះដែរ តាមរយៈប្រភពដដែលនេះ បានបង្ហាញទៀតថា នៅក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ រូបលោក ត្រូវបានគេ ប្រទះឃើញជាច្រើនដង នៅក្នុងសភាព ជិះរទេះរុញអគ្គិសនី ទៅទិញអាហារ នៅផ្សារដ៏ពេញនិយមមួយ  ដោយ​មាន​តែ​អ្នក​ជួយ​អម​ដំណើរតែម្នាក់ ប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាសម្ដែង លោក Sammo Hung ត្រូវបានគេដឹងថា រូបលោកបានចាត់ទុក ការទៅផ្សារ គឺជាចំណូលចិត្តក្នុងវ័យចាស់ ដោយអាចជួយរូបលោក ទាំងមើលថែគ្រួសារ និងជួបមនុស្សជាច្រើន។ លើសពីនេះ តារាសម្ដែងជើងចាស់រូបនេះ ហាក់កម្រទៅភោជនីយដ្ឋានណាស់ ប្រសិនបើធ្វើទៅបាន លោកតែងតែជ្រើសរើសអាហារហាងតាមផ្លូវ ខណៈដែល រូបលោកក៏បានលើកឡើងថា មិនខ្វល់ពីតម្លៃថ្លៃនោះទេ ឱ្យតែម្ហូបឆ្ងាញ់ និងពេញចិត្ត គាត់នឹងមក ដោយភាពរីករាយជាមួយប្រពន្ធ និងកូនរបស់លោក៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Sammo Hung
Sammo Hung
Sammo Hung
Sammo Hung
Sammo Hung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]