ភ្នំពេញ៖ ពិធីសម្ពោធជាផ្លូវការ មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានប្រារព្ធឡើងកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។


មន្ទីរពេទ្យអន្តរជាតិ អរៀនដា មិនមែនជាមន្ទីរពេទ្យថ្មីនោះទេ មន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាសាខាទី២ របស់មន្ទីរ ពហុព្យាបាល និងសម្ភព អរៀនដា ដែលមានបទពិសោធន៍ក្នុងការព្យាបាលអ្នកជំងឺចាប់តាំងពីឆ្នាំ ២០១៥ មកម៉្លេះ។ មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានទីតាំងធំទូលាយ ជាមួយនឹងការរចនាអគារ និងបន្ទប់ស្នាក់នៅរបស់អ្នកជំងឺ មានលក្ខណៈស្តង់ដាដូចអាផាតមិន ដើម្បីផ្តល់នូវអារម្មណ៍កក់ក្តៅដូចជាផ្ទះរបស់អ្នកជំងឺផ្ទាល់។
កាន់តែពិសេសនោះ មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានបំពាក់នូវឧបករណ៍ និងម៉ាស៊ីនវេជ្ជសាស្រ្តទំនើបៗដូចជា៖ ម៉ាស៊ីន MRI ម៉ាស៊ីន CT Scan, ម៉ាស៊ីនថតកាំរស្មីអ៊ិច, ម៉ាស៊ីនវាស់កំហាប់ឆ្អឹង, ម៉ាស៊ីនថតគៀបសុដន់ដោយកាំរស្មីអ៉ិច ជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់ស្របតាមស្តង់ដារប្រទេសសិង្ហបុរី ដែលមានអ្នកជំនាញបញ្ជារម៉ាស៊ីនជាជនបរទេស និងបកប្រែលទ្ធផលថតនៅប្រទេសសិង្ហបុរី ដោយក្រុមហ៊ុន Medisol Solution ដែលជាក្រុមហ៊ុនថតឆ្លុះរូបភាពវេជ្ជសាស្រ្តឈានមុនគេនៅប្រទេសសិង្ហបុរី។
មន្ទីរពេទ្យអន្តរជាតិ អរៀនដា ផ្តល់ជូនសេវាកម្មដូចខាងក្រោមដូចជា ផ្នែកលំបាកមានកូន ផ្នែកសម្ភព ផ្នែករោគស្រ្តី ផ្នែកជំងឺកុមារ ផ្នែកជំងឺទូទៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលកម្រិតធ្ងន់ ផ្នែកជំងឺទឹកនោមផ្អែម ផ្នែកសើស្បែក ផ្នែកព្យាបាលទារកកម្រិតធ្ងន់ ផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្ត្រ មន្ទីរពិសោធន៍ និងផ្នែកប្រឆាំងភាពចាស់ ព្រមទាំងផ្នែកអាហាររូបត្ថម្ភ ដែលជាសេវាកម្មថ្មីដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។
មន្ទីរពេទ្យអន្តរជាតិ អរៀនដា ប្រមូលផ្តុំដោយវេជ្ជបណ្ឌិត និងបុគ្គលិកខ្មែរ និងបរទេស ជំនាញៗនិងមានបទពិសោធន៍យូរឆ្នាំជាច្រើន ដើម្បីផ្តល់ជូននូវសេវាកម្មវេជ្ជសាស្ត្រប្រកបដោយស្តង់ដាអន្តរជាតិ និងទំនុកចិត្តជូនដល់ប្រជាជនកម្ពុជា។ ដូច្នេះលោកអ្នកនឹងមិនចាំបាច់ទៅពិនិត្យ និងព្យាបាលនៅបរទេសទៀតទេ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]