រាជធានីភ្នំពេញ៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកម្ពុជា បានរៀបចំកម្មពិធីប្រគល់សញ្ញាបត្រ ដើម្បីអបអរសាទរដល់សិក្ខាកាមចំនួន ១២៩នាក់ ដែលបានបញ្ចប់វគ្គសិក្សា «ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ» ដែលប្រព្រឹត្តឡើងនៅអគារស្ថាបនា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។ វគ្គបណ្តុះបណ្តាលនេះ គឺ ជាចក្ខុវិស័យវែងឆ្ងាយដែលធនាគារ ស្ថាបនា បានផ្តួចផ្តើម និងកំពុងសហការជាមួយដៃគូអាជីវកម្ម ដើម្បីផ្តល់សេវាកម្មមិនមែនហិរញ្ញវត្ថុ ដែលអាចឆ្លើយតបទៅតាមតម្រូវការ និងផ្តល់ដំណោះស្រាយដល់ម្ចាស់មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម ជាពិសេសស្ត្រីក្នុងវិស័យអាជីវកម្ម។

កម្មពិធីនេះប្រារព្ធឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្ដិសហគ្រិនខ្មែរ លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា លោក ព្រូ ស៊ីថន នាយកគ្រប់គ្រងនាយកដ្ឋានភាពជាដៃគូក្នុងការចែកចាយ នៃ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងកញ្ញា ជេននីហ្វឺ លី នាយិកាប្រតិបត្តិអភិវឌ្ឍន៍នៃធនាគារស្ថាបនា។
វគ្គបណ្តុះបណ្តាល «ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ» បានបង្កើតក្នុងឆ្នាំ ២០២២ ដែលមានការចូលរួមសហការពីដៃគូអាជីវកម្មដែលមានចក្ខុវិស័យដូចគ្នាដូចជា៖ សហគ្រិនខ្មែរ សាជីវកម្មធានាឥណទានកម្ពុជា និងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ វគ្គបណ្តុះបណ្តាលនេះ គឺបង្កើតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ និងផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើងសម្រាប់សហគ្រិនស្ត្រីនៅក្នុងមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម ដោយផ្តល់ឱកាសបណ្តាញទំនាក់ទំនងអាជីវកម្ម និងវគ្គបណ្តុះបណ្តាលដូចជា ការគ្រប់គ្រងគម្រោង ការគ្រប់គ្រងហិរញ្ញវត្ថុ ទីផ្សារ ជំនាញលក់ និងវគ្គសិក្សាជាច្រើនទៀត។


លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖
នៅក្នុងកម្មវិធីនេះផងដែរ ធនាគារ ស្ថាបនា បានផ្ដល់ជូននូវវគ្គបណ្ដុះបណ្ដាលចំនួន ៥វគ្គ ដោយមានអ្នកចូលរួមជាម្ចាស់អាជីវកម្មជាង ១៥០ នាក់។ ទន្ទឹមនឹងនេះធនាគារ ស្ថាបនា ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការបង្កើតវគ្គបណ្តុះបណ្តាលបែបសហគមន៍មួយ ដែលអាចឱ្យសហគ្រិនស្ត្រីមានឱកាសជួបជុំគ្នាដើម្បីសិក្សា និងបង្កើតបណ្តាញទំនាក់ទំនង។ ជាងនេះទៅទៀត វគ្គបណ្ដុះបណ្ដាលនេះបានផ្តល់នូវដំណោះស្រាយដើម្បឆ្លើយតបទៅនឹងឧបសគ្គធំៗមួយចំនួនរបស់សហគ្រិនស្ត្រីឱ្យបន្ត ឬពង្រីកអាជីវកម្មរបស់ពួកគាត់។

កញ្ញា ជេននីហ្វឺ លី នាយិកាប្រតិបត្តិអភិវឌ្ឍន៍នៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖


អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.៤០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ៣០០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា iBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។
ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។
ថ្មីៗនេះធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Yearពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាល រចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]