រាជធានីភ្នំពេញ៖ ដើម្បីអបអរសាទរទិវានារីអន្តរជាតិ ធនាគារ ស្ថាបនា ដែល​ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅកម្ពុជា​ បាន​ដាក់​សម្ពោធ​ខ្សែភាពយន្ត​ខ្លី​ក្រោមចំណងជើងថា «មួយទៀត – One More» ដែលឆ្លុះបញ្ចាំងអំពីដំណើរជីវិតរបស់តួអង្គសម និងបញ្ហាដែលគាត់ជួបប្រទះទាក់ទងទៅនឹងការគ្រប់គ្រងហាងលក់ក្រណាត់​របស់​គាត់។ ក្នុង​នាមគាត់ជាម្តាយម្នាក់​ និង​ម្ចាស់​ហាង​លក់​ក្រណាត់ គាត់ត្រូវគ្រប់គ្រងអាជីវកម្មផង និងចិញ្ចឹមបីបាច់ថែរក្សាកូនស្រីផង ខណៈពេលដែលគាត់គ្មានធនធានគ្រប់គ្រាន់ក្នុងការពង្រីកអាជីវកម្មរបស់គាត់។ ក្នុងខ្សែភាពយន្តនេះបានបង្ហាញឱ្យឃើញថា បើទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ គាត់នៅតែអាចរក្សាភាពវិជ្ជមាន និងឆន្ទៈតស៊ូ ហើយគាត់តែងតែប្រាប់ខ្លួនឯងថា ត្រូវតែបោះជំហានទៅមុខជានិច្ច។

ខ្សែភាពយ​ន្តខ្លី «មួយទៀត - One More» ​នេះ បានរំឮកដល់យើងទាំងអស់គ្នាថា ការមានឆន្ទៈតស៊ូ និងទម្លាប់ល្អគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំជំរុញឱ្យយើងទទួលបាននូវភាពជោគជ័យដ៏គាប់ប្រសើរ។ ហើយទម្លាប់ល្អនោះផងដែរ គឺជាការអភិវឌ្ឍន៍ខ្លួនយើង ដើម្បីឈានទៅរកភាពជោគជ័យនាថ្ងៃខាងមុខ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះផងដែរ ក្នុងនាម​ជាគ្រឹះស្ថានហិរញ្ញវត្ថុ​ឈានមុខមួយ​នៅ​កម្ពុជា ធនាគារ ស្ថាបនា មានចក្ខុវិស័យ និងការបេ្តជ្ញាចិត្តខ្ពស់ក្នុងការជំរុញបរិយាប័ន្ន​ហិរញ្ញវត្ថុ សមភាពយេនឌ័រ និងនវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថល ដូច្នេះហើយបានជាធនាគារ ស្ថានបនា​ បានបង្កើតកម្មវិធីបណ្តុះបណ្តាល «ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ» ដោយមានការចូលរួមសហការពីសហគ្រិនខ្មែរ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ ការអភិវឌ្ឍន៍ចំណេះ និងជំនាញ ក៏ដូចជាការផ្តល់ឱកាសជាច្រើនទៀតដល់ម្ចាស់មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម ជាពិសេសស្រ្តីក្នុងវិស័យអាជីវកម្ម។

លើសពីនេះទៅទៀត ដើម្បីផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងពេញលេញជូនស្រ្តីកម្ពុជា ធនាគារ ស្ថាបនា បានដាក់ឱ្យដំណើរការកម្មវិធី “ស្ត្រីក្នុងវិស័យអាជីវកម្ម” ក្នុងគោលបំណងគាំទ្រស្ត្រី ជាពិសេសស្ត្រីក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ដែលត្រូវការកម្ចី និងការការពារហិរញ្ញវត្ថុ ដើម្បីពង្រីកផែនការអាជីវកម្ម និងគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។ នៅក្នុងនោះផងដែរ ស្ត្រីក្នុងវិស័យអាជីវកម្មអាចទទួលបានអត្រាការប្រាក់ពិសេស និងការបញ្ចុះតម្លៃពីកម្មវិធីឥណទានទូទាត់អាជីវកម្ម ឥណទានគេហដ្ឋានឆ្លាតវៃ និងភាពជាដៃគូ ដំណោះស្រាយការទូទាត់ និងគណនីសន្សំឆ្លាតវៃ។

កញ្ញា ជេននីហ្វឺ លី នាយិកាប្រតិបត្តិ អភិវឌ្ឍន៍ មានប្រសាសន៍ថា៖

នាពេលថ្មីៗនេះ ធនាគារ ស្ថាបនា​ បានដាក់ឱ្យដំណើរការជាផ្លូវការនូវប័ណ្ណឥណទាន ស្ថាបនា នារី ដែលបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារក្នុងការ​ផ្តល់បរិយាប័ន្ន​ហិរញ្ញវត្ថុជូនដល់អតិថិជននារីរបស់ខ្លួន។ ប័ណ្ណឥណទាន ស្ថាបនា នារី គឺជាប័ណ្ណឥណទាននារីដំបូងគេបង្អស់នៅកម្ពុជា និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ ទទួលបានទឹកប្រាក់ត្រឡប់មកវិញ 10% ឬ រហូតដល់ 50 ដុល្លារ លើការទូទាត់ទំនិញចុងសប្តាហ៍ និងទទួលបានទឹកប្រាក់ត្រឡប់មកវិញ 0.5% គ្មានដែនកំណត់សម្រាប់ការទូទាត់នានា ដោយមិនគិតថ្លៃសេវាប្រចាំឆ្នាំរយៈពេលពីរឆ្នាំដំបូង។ ពិសេសជាងនេះទៅទៀត ដើម្បីអបអរសាទរទិវានារីអន្តរជាតិ អតិថិជននារីនឹងមានឱកាសឈ្នះបន្តោងខ្សែករពេជ្រដ៏ស្រស់ស្អាតនៅពេលស្នើសុំ និងប្រើប្រាស់ប័ណ្ណឥណទាន ដោយគ្រាន់តែស្នើសុំ និងប្រើប្រាស់ប័ណ្ណឥណទាន ស្ថាបនា នារី។ ប្រូម៉ូសិននេះមានសុពលភាពរហូតដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2023 (សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖​ https://www.sathapana.com.kh/km/sathapana-cards/sathapana-neary-credit-card-diamond-pendant-necklace/​​)។

បន្ថែមពីលើនេះទៅទៀត ការផ្តល់សិទ្ធស្មើរគ្នាគឺ ជាកត្តាដ៏សំខាន់សម្រាប់ធនាគារ ស្ថាបនា និងបុគ្គលិកគ្រប់រូប ជាពិសេសស្របតាមគុណតម្លៃរបស់ធនាគារ។ ធនាគារ ស្ថាបនា​ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការផ្តល់នូវបរិយាកាសការងារល្អប្រសើរ ផ្តល់ឱកាសដល់បុគ្គលិកនារីឱ្យទទួលបានមុខតំណែងជាន់ខ្ពស់ ផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អ និងមិនមានការរើសអើង។

អ្នកស្រី ឈឹម សំអុល នាយិកាប្រតិបត្តិ ធនធានមនុស្ស និងនីតិកម្ម បានមានប្រសាសន៍ថា៖

អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា iBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  

ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។

ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]