ក្រុងព្រះសីហនុ៖ ថ្មីៗនេះ ជនសង្ស័យម្នាក់ជាឃា.តករចា.ក់ស.ម្លា.ប់សង្សារ របស់ខ្លួននៅខេត្តព្រះសីហនុ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួន បាននៅវេលាម៉ោង១២ និង៤៥នាទី កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុច មុខការដ្ឋានមួយកន្លែងស្ថិតនៅតាមបណ្ដោយជាតិលេខ៣ មូលដ្ឋានសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនយុតិធម៌ និងបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ យ៉ាងយកចិត្តទុកដាក់ ។ ក្រោយពីទទួលបានបទបញ្ជាដឺម៉ឺងម៉ាត់ របស់ឯកឧត្តម នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ បានដឹកនាំសហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការ​ដ្ឋាន​នគបាលរាជធានីភ្នំពេញ​ និងមូលដ្ឋានខណ្ឌកំបូល បានធ្វើការស្រាវជ្រាវ និងដោយមានការសម្របសម្រួលពី​ ឯកឧត្តម​ ព្រះរាជអាជ្ញា​ ច្រឹង​ ខ្មៅ​ រហូតឈានដល់ការកំណត់មុខសញ្ញា និងឃាត់ខ្លួនបានសម្រេច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្រ្តីជំនាញបានឲ្យដឹងថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យ ឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើត នៅឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសារភាពថា ខ្លួនពិតជាបានចា.ក់.ស.ម្លា.ប់សង្សាររបស់ខ្លួនពិតប្រាកដមែន ដោយសារតែ ការប្រច័ណ្ឌ​ ខឹងសង្សាររបស់ខ្លួនផឹកសុី​ និងដេ.កបែកបន្ទប់។ ចំណែកឯ នារីរងគ្រោះ ឈ្មោះ សៀក ស៊ាវឡី ភេទស្រី អាយុ២២ឆ្នាំ មុខ របរកម្មការិនីរោងចក្រ ស្រុកកំណើត ឃុំគោករមៀតស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅ បន្ទប់ ជួលក្នុង ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គួររំលឹកផងដែរ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នារីជាកម្មការិនីរោងចក្រម្នាក់ ត្រូវបានឃា.ត.ករ ជាសង្សារ ចា.ក់.ស.ម្លា.ប់ដោយមាន ស្នាមកាំ.បិ.តចា.ក់ចំ ក្រោមក្លៀក ដែលបណ្តាលឲ្យស្លា.ប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងបរិវេណមុខរោងចក្រមួយកន្លែង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើឃាត់ខ្លួន រួចប្រគល់ជូនទៅកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ព្រះសីហនុ ចាត់ការតាមនីតិវិធី៕

ប្រភព៖ Police Cambo

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
ជនរងគ្រោះ
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]