បរទេស៖ ជាការពិតណាស់ លំដាប់មហាសេដ្ឋីជាច្រើនផ្សេងទៀត តែងតែចូលចិត្ត បើកបង្ហាញ ពាក់ឧបករណ៍ ឬគ្រឿងប្រើប្រាស់ទំនើបៗផ្សេងៗដែលមានតម្លៃថ្លៃរាប់ពាន់ដុល្លារ ដើម្បីបង្ហាញពីភាពហ៊ឺហារបស់ពួកគេ។
តែទោះយ៉ាងណា មួយក្នុងចំណោមនោះ ដូចជា លោក Bill Gates ដែលត្រូវបានគេដឹងថា លោកជាមហាសេដ្ឋីម្នាក់ ដែល មានទ្រព្យរាប់ពាន់លានហើយនោះ បែរជាត្រូវបានគេបង្ហើបថា លោកប្រើប្រាស់នាឡិកា ត្រឹមតម្លៃធូរថ្លៃតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស លោក Bill Gates ក៏មានឈ្មោះល្បីល្បាញក្នុងលំដាប់មហាសេដ្ឋី ដោយសារទ្រព្យសម្បត្តិដ៏ធំរបស់លោក។ ប៉ុន្តែ ជារឿយៗមហាសេដ្ឋីរូបនេះ តែងតែត្រូវបានគេមើលឃើញ ពីការប្រើប្រាស់ពា ក់នាឡិកាតម្លៃថោក ជាមួយនឹងម៉ូដែល Casio Duro MDV106-1A ខណៈដែល ឧបករណ៍នេះ ត្រូវបានលក់នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចក្នុងតម្លៃ ៤៧ ដុល្លារ តែទន្ទឹមនឹងនេះ តម្លៃលក់រាយរបស់ Casio Duro MDV106-1A គឺចូលប្រមាណខ្ទង់ ៧០ ដុល្លារ ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]