ភ្នំពេញ៖ យប់មិញនេះផលិតកម្មរស្មីហង្ស មាស បានបញ្ចេញគ្រាប់ពេជ្រផ្នែកចម្រៀង Rap ធ្វេីឲ្យគ្រប់គ្នាបេីកភ្នែកធំៗ មិននឹកស្មានថាគ្រាប់ពេជ្រម្នាក់នេះមានសមត្ថភាពល្អយ៉ាងនេះ។

តារាចម្រៀងវ័យក្មេង ទេព ពិសិដ្ឋ បានវិវឌ្ឍន៍ខ្លួនបានយ៉ាងគួរឲ្យស្ញេីញសរសេីរ តាមរយៈបទ «Money» ដែលទេីបនឹងចេញក្តៅៗយប់មិញនេះ ធ្វេីឲ្យមហាជនជាច្រេីនបានងាកមកចាប់អារម្មណ៍លេីម្ចាស់ពាន «The Voice Kids Cambodia» រូបនេះយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មតិរាប់ពាន់នៅលេីវីដេអូបទចម្រៀងថ្មីនេះ ទេព ពិសិដ្ឋ បានទទួលការសរសេីរមិនដាច់ពីមាត់ថា ពិតជាមានសមត្ថភាព ពេញដោយគុណភាព ដែលចម្រៀងបែប Rap លោកខាងលិចនេះមិនមែនចេះតែអាចធ្វេីបានល្អដោយងាយស្រួលឡេីយ។

ងាកមក មេីលទៅលេីគុណភាព MV ក៏រឹតតែឡូយសមពេញទីជាមួយនឹងបទចម្រៀងទៅទៀត មេីលហេីយអាចនិយាយបានថាមិនចាញ់ MV បរទេសឡេីយ៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]