បរទេស៖ ជឿជាក់ថា ជីវិតដៃគូជាច្រើន មិនឋានៈត្រឹមជាគូស្នេហ៍ ឬក្នុងទំនាក់ទំនងប្ដីប្រពន្ធនោះទេ ពួកគេតែងតែបង្ហាញនូវក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមក ទាំងការយល់ចិត្ត ក៏ដូចជាជំនឿទុកចិត្ត ភាពស្មោះត្រង់ ដែលនេះជាកត្តានាំឲ្យ ទំនាក់ទំនងក្នុងជីវិតគូរបស់ពួកគេកាន់តែមានសុភមង្គល។
ដោយឡែក ថ្មីៗនេះ ស្រាប់តែមានករណីកម្រមួយ នៅក្នុងទំនាក់ទំនងជីវិតប្ដីប្រពន្ធមួយគូ ដែលខាងនារីជាប្រពន្ធពិតជាស្រលាញ់ និងហួងហែងស្វាមីជាទីបំផុត រហូតមានរឿងនឹកស្មានមិនដល់ ដល់ថ្នាក់រូបនាងអង្គុយយំ មិនចង់ឲ្យប្ដីចេញទៅខាងក្រៅផ្ទះ ដោយសារតែរូបសម្រស់ប្ដីសង្ហាពេក ខ្លាចគេដណ្ដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ បុរសជាស្វាមី ដែលមានឈ្មោះថា Vuong Cuong បានរៀបរាប់ថា លោក និងភរិយា ដែលមានឈ្មោះថា Ly Xia បានរៀបការនឹងគ្នាថ្មីៗក្រោយពីបានស្គាល់គ្នា ៣ឆ្នាំ ប៉ុន្តែភរិយារបស់លោករូបនេះ ពិតជាស្រលាញ់លោកខ្លាំងណាស់ ខណៈដែលមានថ្ងៃខ្លះ នាងដល់ថ្នាក់អង្គុយយំ មិនចង់ឲ្យលោកចេញទៅខាងក្រៅផ្ទះទេ ព្រោះនាងប្រច័ណ្ឌ ខ្លាចលោកលួចមានស្រី និងស្រលាញ់អ្នកផ្សេងហើយ ចេញទៅចោលនាង។
មិនត្រឹមតែប៉ុណ្ណោះ បុរសជាស្វាមីរូបនេះ ក៏បានបន្តថា រូបលោក ហាក់មានសម្ពាធ និងហត់នឿយ ព្រមទាំងខ្មាសគេជាខ្លាំង ដោយសារតែនាង ដល់ថ្នាក់អង្គុយយំ ធ្វើឲ្យមនុស្សម្នាចោមរោម ព្រោះតែប្រច័ណ្ឌហួងហែងស្វាមី រហូតដល់រូបលោក គិតថា ភរិយាខ្លួនស្រលាញ់លោកខ្លាំងពេក ចង់តាមដានគ្រប់ជំហាន សូម្បីតែលោកមកពីធ្វើការយឺត ខណៈការងារមិនទៀងកន្លែងជិតឆ្ងាយ ។ តែទោះជាយ៉ាងណា លោក និងភរិយា ក៏បាននិយាយដាក់លក្ខខណ្ឌ និងចង់ឲ្យនាងរៀបបើកចិត្តនិងទុកចិត្តចំពោះលោក ព្រោះតែសព្វថ្ងៃនេះ រូបលោក គិតតែពីរឿងធ្វើការងារសន្សំប្រាក់ សម្រាប់ផ្គត់ផ្គង់គ្រួសារ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]