ភ្នំពេញ៖ កម្មវិធីប្រកួតបវរកញ្ញា Miss Queen Cambodia ជាកម្មវិធីមួយដែលកំពុងទទួលបានការគាំទ្រពីសំណាក់មហាជន។ ហើយកម្មវិធីមួយនេះ បង្កើតឡើងដើម្បីបំបាត់ការរើសអើសភេទ និងផ្ដល់ឱកាសសម្រាប់បេក្ខភាពភេទទី៣ បង្ហាញនូវចំណេះដឹង សមត្ថភាព និងទេពកោសល្យផ្ទាល់ខ្លួនផងដែរ។

យ៉ាងណាមិញ កម្មវិធីប្រកួត Miss Queen Cambodia បានធ្វើឡើងនៅប្រទេសកម្ពុជាចំនួន៣ឆ្នាំហើយ។ ដោយម្ចាស់តំណែង៕កឆ្នាំដំបូងបានទៅលើកញ្ញា សៃហ្វុន ហើយម្ចាស់តំណែងឆ្នាំទី២បានទៅលើកញ្ញា វ៉ាន់ ប៊ី។ ក្នុងនោះដែរ កាលពីយប់មិញនេះជាថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ MQC 2023 ដែលម្ចាស់មកុដបានទៅកញ្ញា ម៉ៃយ៉ា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ម្ចាស់មកុដ Miss Queen Cambodia 2023 គឺកញ្ញា ម៉ៃយ៉ា នាងបានកែភេទក្លាយជាមនុស្សស្រីមួយរយភាគរយតែម្ដង។ បើងាកទៅមើលពីរូបសម្ផស្ស បវរកញ្ញារូបនេះ ពិតជាស្រស់សោភា មានមន្តស្នេហ៍មិនចាញ់មនុស្សស្រីពិតៗនោះទេ។ ក្រៅសម្រស់នាងក៏មានទាំងចេះដឹង និងសមត្ថភាពទៀតផង ហើយនាពេលខាងមុខនេះ នាងនឹងចេញទៅប្រកួតលើឆាកអន្តរជាតិផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ម៉ៃយ៉ា
កញ្ញា ម៉ៃយ៉ា
កញ្ញា ម៉ៃយ៉ា
កញ្ញា ម៉ៃយ៉ា
កញ្ញា ម៉ៃយ៉ា
កញ្ញា ម៉ៃយ៉ា
កញ្ញា ម៉ៃយ៉ា
កញ្ញា ម៉ៃយ៉ា
កញ្ញា ម៉ៃយ៉ា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]