ភ្នំពេញ៖ ដូចប្រិយមិត្ត បានដឹង ក៏ជ្រាបច្បាស់ហើយថា ក្នុងទិវា សិទ្ធនារីអន្តរជាតិ​ នៅលើទឹកដីកោះពេជ្រ បានធ្វើការប្រគុំតន្រ្តី​ថែមទាំង មានការប្រកួតប្រជែងទៅនឹងការបីស្រ្តីដែលបានបង្ហាញការស្រលាញ់ រហូតដល់ឈ្នះរង្វាន់ រថយន្តថែមទៀតផង។

យ៉ាងណាមិញ តាមរយៈកាលប្រកួតតស៊ូមួយនេះ​បានរកឃើញ​អ្នកឈ្នះ ចំនួន ២គូ ដែលក្នុងនោះ អ្នកឈ្នះលេខ១ បានទៅលើ លោកយិន​ សំអុល​ ដែលមកពីតាកែវ បានទទួលជ័យជម្នះឡានមួយគ្រឿង​ ក្នុងការប្រកួតបីស្រ្តី ហើយលេខ ២បានទៅលើកីឡាករប្រដាល់ ព្រំ សំណាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ តាមរយៈគណនីហ្វេសប៊ុកមួយ មានឈ្មោះថា Sophea S. KH ដែលជាភិក្ខុសង្ឃ បានទម្លាយថា អ្នកឈ្នះលេខ ១ រូបលោក ជាអន្ទិត ដែលបាន ធ្លាប់បួស បានរៀនធម៌ ដោយសបញ្ជាក់ឲ្យឃើញថា អាចជារូបលោកមានសម្មាធិផ្លូវចិត្តច្រើន ក្នុងការតស៊ូ រហូតបានរាប់ម៉ោងយ៉ាងនេះ បើប្រៀបធៀបនឹងកីឡាករ ដូចលោក ព្រំ សំណាង នៅតែមិនអាចឈ្នះដួលរូបលោកបានឡើយ ពិតជាមិនធម្មតានោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

កាលលោក ជាភិក្ខុ
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]