ភ្នំពេញ៖ ភេសជ្ជៈគោជល់កម្ពុជាបានពញ្ញាក់អារម្មណ៍ទស្សនិកជនជាមួយនឹងដំណឹងធំៗបី ដែលរួមមានដូចជា៖ រូបរាងថ្មី យុទ្ធនាការថ្មី និងទូតសុឆន្ទៈថ្មី។
នៅក្នុងប្រទេសកម្ពុជា ភេសជ្ជៈគោជល់ត្រូវបានគេស្គាល់ថាជាភេសជ្ជៈប៉ូវកម្លាំងដែលមានកំប៉ុងពណ៌មាស។ ប៉ុន្តែក្នុងសប្តាហ៍នេះ ភេសជ្ជៈប៉ូវកម្លាំងយក្សមួយនេះបានបង្ហាញ “គោជល់វីតាមីនខ្ពស់” កំប៉ុងស្លីម ដែលជារូបរាងជំនាន់ថ្មី ជាមួយនឹងយុទ្ធនាការដ៏អស្ចារ្យមួយហៅថា “ខ្ញុំមានថាមពលជំរុញដ៏ខ្លាំងក្លា” ឬ "I'mPOWERED" រួមជាមួយនឹងការប្រកាសទូតសុឆន្ទៈដ៏ថ្មីស្រឡាងរបស់គោជល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យុទ្ធនាការ “ខ្ញុំមានថាមពលជំរុញដ៏ខ្លាំងក្លា” ឬ "I'mPOWERED" នេះ បង្កើតឡើងក្នុងគោលបំណង ជំរុញ និងលើកទឹកចិត្តប្រជាជនកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យជឿជាក់លើថាមពលជំរុញដែលនៅក្នុងខ្លួនពួកគាត់ ដើម្បីបង្ហាញពីភាពអស្ចារ្យរបស់ពួកគេ។ កម្មវិធីសម្ពោធនេះ ត្រូវបានធ្វើឡើងនៅផ្សារទំនើប អ៊ី អន មានជ័យ និងបានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជាច្រើនមកចូលរួមយ៉ាងកុះករ ព្រមទាំងទស្សនិកជននៅលើបណ្តាញសង្គមផងដែរ តាមរយៈការផ្សាយផ្ទាល់លើបណ្តាញហ្វេសប៊ុក។

ក្នុងព្រឹត្តិការណ៍នេះ លោក Andras Donauer ដែលជានាយកប្រតិបត្តិពាណិជ្ជកម្មអន្តរជាតិរបស់ក្រុមហ៊ុន TCP Group និងម្ចាស់នៃភេសជ្ជៈគោជល់ មានប្រសាសន៍ថា៖

នេះគឺជាជំហានដ៏ធំមួយ សម្រាប់ក្រុមហ៊ុន TCP Group ដែលជាក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈគោជល់នៅក្នុងតំបន់ ក្នុងការណែនាំផលិតផលចម្រុះបន្ថែមទៀតនៅក្នុងទីផ្សារប្រទេសកម្ពុជា។ កិច្ចសម្ពោធនេះឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ស្ថាប័នមួយនេះដែលទាក់ទងទៅនឹង “ការផ្តល់ថាមពលសម្រាប់ទាំងអស់គ្នា ដើម្បីឱ្យជីវិតកាន់តែប្រសើរ”។ វាគឺជាការបោះជំហានទៅមុខក្នុងការផ្តល់ថាមពលដល់ប្រជាជនកម្ពុជា ទាំងកាយ និងស្មារតី ខណៈពេលដែលពួកគេបន្តជាមួយនឹងគោលដៅជីវិតរបស់ពួកគេ ដើម្បីលើកតម្កើងសង្គមជាតិ។ ជាមួយនឹងគោលដៅដែលត្រូវបានគេស្គាល់ថាជា “ផ្ទះនៃម៉ាកយីហោដ៏អស្ចារ្យ” នេះគឺជាការចំណុចចាប់ផ្តើម។

នៅក្នុងព្រឹត្តិការណ៍សម្ពោធនេះដែរ ភេសជ្ជៈគោជល់ក៏បានបង្ហាញមុខទូតសុឆន្ទៈថ្មីគឺ លោក សុវត្ថិ មុនីវណ្ណ ដែលជាតារាចម្រៀងប៉ុប កំពុងតែមានភាពល្បីល្បាញនាពេលបច្ចុប្បន្ន។ ដោយលោកត្រូវបានគេស្គាល់ថាជា ស្តេចនៃចម្រៀងប៉ុបក្នុងប្រទេសកម្ពុជា ឥឡូវនេះ លោកនឹងចូលរួមជំរុញ និងលើកទឹកចិត្តប្រជាជនកម្ពុជាជាមួយនឹងភេសជ្ជៈគោជល់។ ដោយលោកមានប្រជាប្រិយភាពតាំងពីកុមារភាព និងមានទេពកោសល្យខាងសិល្បៈតន្រ្តី បច្ចុប្បន្ន លោកបានជ្រើសរើសប្រើប្រាស់ប្រជាប្រិយភាពរបស់លកដើម្បីជំរុញ និងលើកទឹកចិត្តយុវជនកម្ពុជាឱ្យបង្ហាញពីភាពអស្ចារ្យរបស់ពួកគេ។


លោក សុវត្ថិ មុនីវណ្ណ បាននិយាយថា៖

ចំពោះការស្វាគមន៍ទូតសុឆន្ទៈថ្មីរបស់គោជល់ លោក Donauer បានចែករំលែកថា៖
បទពិសោធថ្មីៗនោះមានដូចជា ការសហការរវាងគោជល់ និង Pleng ដែលជាកម្មវិធីស្តាប់ចម្រៀង បង្កើតឡើងដោយ Smart ជាដើម។ កិច្ចសហការនេះផ្តល់ជូននូវបទពិសោធស្តាប់ចម្រៀងដ៏ពិសេសដល់អ្នកចូលចិត្តស្តាប់ភ្លេងទាំងអស់គ្នា ព្រមទាំងមានឱកាសឈ្នះរង្វាន់ជាច្រើនទៀតផង។

លោក Donauer បាននិយាយលម្អិតអំពីការសហការជាមួយ Pleng ថា៖
Pleng គឺជាកម្មវិធីស្តាប់ចម្រៀងដែលទទួលបានការគាំទ្រច្រើនជាងគេនៅក្នុងប្រទេស ជាមួយនឹងអ្នកប្រើប្រាស់ប្រចាំខែច្រើនជាង 750,000 នាក់។ អ្នកស្តាប់អាចរីករាយជាមួយនឹងបទចម្រៀងជាង 2 លានបទ ពីក្នុង និងក្រៅស្រុក។ កម្មវិធីនេះភ្ជាប់សិល្បករខ្មែរជាមួយនឹងអ្នកគាំទ្រដែលកើនឡើងឥតឈប់ឈរ ជាមួយនឹងបទចម្រៀងក្នុងស្រុក ក៏ដូចជាទេពកោសល្យរបស់ពួកគាត់ផងដែរ។

ការសហការនេះក៏មានជាមួយនឹងការបញ្ចេញនូវ podcast និង playlist ជាមួយនឹងភេសជ្ជៈគោជល់។ ឥឡូវនេះ អ្នកអាចស្តាប់ជាមួយនឹង “I’mPOWERED Playlist” ដែលបង្កើតឡើងជាមួយនឹងបទចម្រៀង ដើម្បីជំរុញ និងលើកទឹកចិត្តអ្នកស្តាប់ ខណៈពេលដែលពួកគាត់កំពុងតែបំពេញការងារប្រចាំថ្ងៃ។ ចំណែកឯ “I’mPOWERED Sessions by Red Bull” វិញ គឺជា podcast ដែលទាក់ទងនឹងប្រធានបទជំរុញ និងលើកទឹកចិត្តដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា។ ក្នុង podcast នេះ អ្នកនឹងស្តាប់ពីជីវិតពិតរបស់បុគ្គលមួយចំនួនអំពីអ្វីទៅដែលជំរុញ និងលើកទឹកចិត្តពួកគាត់ ហើយប្រភពនៃថាមពលជំរុញរបស់ពួកគាត់។ Podcast series នេះមាន 4 ភាគ ដែលនិយាយពីការជឿជាក់លើថាមពលជំរុញដែលនៅក្នុងខ្លួនអ្នក។ អ្នកទាំងអស់គ្នាអាចតាមដានទំព័រហ្វេសប៊ុក Red Bull Cambodia សម្រាប់ព័ត៌មានបន្ថែមអំពី podcast មួយនេះ។ អ្នកស្តាប់ក៏អាចចូលរួមលើបណ្តាញសង្គមជាមួយនឹងយុទ្ធនាការនេះដែរ ដោយប្រើ hashtags: #ImPOWERED #RedBullCambodia #TrustYourEnergy។

ក្រុមហ៊ុន TCP Group ដែលត្រូវបានបង្កើតឡើង និងមានទីតាំងមូលដ្ឋាននៅក្នុងប្រទេសថៃ មានក្រុមហ៊ុនជាច្រើននៅក្នុងឧស្សាហកម្មភេសជ្ជៈ និងអាហារ ហើយក៏ជាស្ថាបនិក និងម្ចាស់នៃភេសជ្ជៈប៉ូវកម្លាំងឈានមុខគេគឺ គោជល់ ផងដែរ។ ចំណែកឯភេសជ្ជៈផ្សេងៗទៀតមានដូចជា Ready, Som Plus, Sponsor, Mansome, Mansome Vitamin Water, Hi!, Puriku, Sun Snack និង Warrior។
ជាមួយនឹងផែនការរយៈពេល 3 ឆ្នាំ ចាប់ពីឆ្នាំ 2022 ដល់ 2024 ក្រុមហ៊ុន TCP Group នឹងបន្តអភិវឌ្ឍស្ថាប័នអាជីវកម្មមួយនេះឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព និងជួយលើកស្ទួយដល់សង្គមជាតិ និងបរិស្ថានទាំងក្នុង និងក្រៅប្រទេស។
ក្រុមហ៊ុន ហេរ៉ូ ឃីង (Hero King Ltd.) ដែលជាក្រុមហ៊ុនបុត្តសម្ព័ន្ធរបស់ក្រុមហ៊ុន អិល.វ៉ាយ.ភី គ្រុប (L.Y.P Group Co., Ltd.) គឺជាដៃគូតំណាងចែកចាយរបស់ក្រុមហ៊ុន TCP Group អស់រយៈពេលជាង 20 ឆ្នាំ មកហើយ។ បច្ចុប្បន្ន ក្រុមហ៊ុន ហេរ៉ូ ឃីង (Hero King Ltd.)គឺជាក្រុមហ៊ុនចែកចាយពេញសិទ្ធិរបស់ភេសជ្ជៈគោជល់នៅកម្ពុជា៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]