ភ្នំពេញ៖ បើតាមការចេញផ្សាយ ទៅនឹង សេចក្តីប្រកាស ស្តីពីការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លីនៅតាមបណ្តាខណ្ឌតាមរយៈផេកផ្លូវការ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជម្រាបឲ្យបានដឹងការជូនដំណឹងដូចខាងក្រោម៖

១. ចាប់ពីថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ គ្រោងជីកដាក់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ៦៣មម ដល់ ៥០០មម នៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

២. ចាប់ពីថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ គ្រោងជីកដាក់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ៦៣មម ដល់ ២២៥មម នៅសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

៣. ចាប់ពីថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ២២៥មម នៅលើចិញ្ជើមផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

៤. នៅយប់ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីទំហំ ១៦០មម នៅលើផ្លូវលេខ៤១០K សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

៥. នៅយប់ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១៦០មម នៅលើផ្លូវលេខ៣៩D សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]