ភ្នំពេញ៖ ម្ចាស់ជ័យលាភីបុរសឯកប្រចាំឆាកអន្តរជាតិ Mister United Continents 2018 លោក ពឹង ពុទ្ធិស័ក្ដិ បច្ចុប្បន្ន កំពុងមានផ្ទុះការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន។ ជាពិសេស តារារូបនេះរឹតតែមានភាពមមាញឹកជាមួយនឹងការងារ ថតខ្សែភាពយន្តជាបន្តបន្ទាប់ផងដែរ។ 

លើសពីនេះទៅទៀត តារាប្រុសរូបនេះ ជាសិល្បករមួយរូបមានទាំងសមត្ថភាព និងរូបសម្បត្តិសង្ហា ហើយគ្រប់ពេលបញ្ចេញស្នាមញញឹមម្ដងៗ ទាក់ចិត្តហ្វេនដាក់ចិត្តលង់ស្នេហ៍លោកគ្រប់ៗគ្នាតែម្ដង។ ម្យ៉ាងវិញទៀត បន្ទប់ពីចូលសិល្បៈមកអស់ជាច្រើនឆ្នាំមកនេះលោក ពឹង ពុទ្ធិស័ក្ដិ មិនធ្លាប់មានរឿងរ៉ាវផ្ទុះស្នេហាឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះលោក ពឹង ពុទ្ធិស័ក្ដិ បានធ្វើឲ្យមហាជន រួមទាំងហ្វេន ភ្ញាក់ផ្អើលបើកភ្នែកធំៗ ខណៈតារារូបនេះ បានបង្ហោះរូបស្វីតៗ រួមជាមួយនឹងពាក្យជូនពរទៅកាន់នារីរូបស្អាតម្នាក់ក្នុងថ្ងៃកំណើត។ ក្នុងនោះដែរ តារារូបនេះបានហៅនារីរូបស្រស់នោះថាហាន់នីពេញៗមាត់ រហូតធ្វើឲ្យអ្នកគាំទ្រ សង្ស័យថាស្ត្រីម្នាក់នោះជាសង្សាររបស់លោកគ្រប់ៗគ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖

លោក ពឹង ពុទ្ធិស័ក្ដិ
លោក ពឹង ពុទ្ធិស័ក្ដិ
លោក ពឹង ពុទ្ធិស័ក្ដិ
លោក ពឹង ពុទ្ធិស័ក្ដិ 
លោក ពឹង ពុទ្ធិស័ក្ដិ
លោក ពឹង ពុទ្ធិស័ក្ដិ
លោក ពឹង ពុទ្ធិស័ក្ដិ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]